កិច្ចពិភាក្សាផ្នែកពាណិជ្ជកម្មរវាងអាមេរិក និង ចិន នឹងធ្វើឡើងនៅក្នុងទីក្រុងប៉េកាំងប្រទេសចិននាខែមករា
| ព័ត៌មានអន្តរជាតិ
SHARE

ចិន៖ រដ្ឋាភិបាលចិននិយាយថា ខ្លួនមានផែនការមួយជាមួយក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចចរចាពាណិជ្ជកម្មទ្វេភាគី ក្នុងខែមករា ដើមឆ្នាំក្រោយ ក្នុងគោលបំណង បញ្ឈប់សង្គ្រាមពាណិជ្ជកម្ម ដែលបង្ករការគំរាមកំហែងដល់ពាណិជ្ជកម្មពិភពលោកនោះ។


ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ភាគីទាំងពីរបាននឹងកំពុងធ្វើការពិគ្រោះយោបល់ តាមទូរស័ព្ទជាច្រើនផងដែរ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន លោក Gao Feng បាននិយាយថា ភាគីទាំងពីរបានរៀបចំការពិគ្រោះយោបល់គ្នា ផ្ទាល់សម្រាប់ការប្រឹក្សាយោបល់ផ្ទាល់ ប៉ុន្តែលោកមិនបានឆ្លើយនឹង សំណួររបស់អ្នកកាសែត អំពីទីតាំងលម្អិត ដែលកិច្ចចរចាពាណិជ្ជកម្មនេះនឹងត្រូវធ្វើឡើងនៅដើមឆ្នាំក្រោយនោះទេ។

លោក Gao Feng ធ្លាប់បានប្រាប់ក្រុមអ្នកយកព័ត៌មានថា សក្តានុពលនៃកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្មរវាងចិននិងអាមេរិក គឺមានទំហំធំធេង ហើយជាកិច្ចសហប្រតិបត្តិការឈ្នះ–ឈ្នះសម្រាប់ភាគីទាំងពីរ។ លោក Gao Feng បានឱ្យដឹងទៀតថា បន្ទាប់ពីបានពិភាក្សាគ្នាតាមទូរស័ព្ទ គឺជាភាគីទាំងពីរបាន កំណត់រួចរាល់នូវកាលបរិច្ចេទ ក៏ដូចជា របៀបវារៈលម្អិត ដែលនឹងត្រូវពិភាក្សាគ្នាក្នុងកិច្ចចរចាពាណិជ្ជកម្ម ដែលនឹងផ្តោតលើ ការការពារកម្មសិទ្ធិបញ្ញា, សមភាព ពាណិជ្ជកម្ម រួមនឹងបញ្ហាផ្សេងៗទៀត។

គួររំឭកថា កាលពីថ្ងៃទី០១ ខែធ្នូ លោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង បានព្រមព្រៀងគ្នារយៈពេល៩០ថ្ងៃ ដើម្បីដោះស្រាយ សង្គ្រាមពាណិជ្ជកម្មនៅក្រៅកិច្ចប្រជុំG20 ដោយលោកត្រាំ បានយល់ព្រមពន្យារពេលដំឡើងពន្ធលើការនាំចូលរបស់ចិន ចំនួន ២០០ពាន់លានដុល្លារដែលបានគ្រោងទុកនៅថ្ងៃទី០១ខែមករា។ ហើយជាការឆ្លើយតបរដ្ឋាភិបាល ក្រុងប៉េកាំងបានប្រកាស ពន្យារពេល ៩០ថ្ងៃ សម្រាប់ការតំឡើងពន្ធ២៥%លើរថយន្តដែលនាំចូលពីអាមេរិក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation