ព័ត៌មានជាតិ

ពិធីបុណ្យឆ្លងឆ្នាំសកលនៅខេត្តព្រះសីហុនរៀបចំធ្វើរយៈពេល៤ថ្ងៃ នៅលើឆ្នេរឯករាជ្យ

image

ខេត្តព្រះសីហនុ៖ លោកឧកញ៉ាឡាវ កាង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយសភាពាណិជ្ជកម្មខេត្តនឹងប្រារព្ធធ្វើពិធីបុណ្យឆ្លងឆ្នាំសកល ២០១៨ចូល២០១៩ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៨ខែធ្នូដល់ថ្ងៃទី៣១ខែធ្នូ២០១៩ នៅឆ្នេរឯករាជ្យ(ឆ្នេរ៧ជាន់) ។

សូមជំរាបថា នាពេលព្រឹកថ្ងៃទី២៨ធ្នូ នេះ រដ្ឋបាលខេត្តព្រះសីហនុបានប្រារព្ធពិធីសុំសេចក្តី សុខសប្បាយនៅរង្វង់មូលតោពីរ និងពិធីក្រុងពាលី ដើម្បីសេចក្តីសុខដល់ប្រជាពលរដ្ឋក៍ដូចជាភ្ញៀវទេសចរមកលេងខេត្តព្រះសីហនុ ក្នុងឱកាសឆ្លងឆ្នាំសកល នេះផងដែរ ដែលនៅក្នុងឱកាសនោះ ក៏មានការរៀបចំនូវព្រឹត្តិការណ៍កា រដូចជាការតាំងពិពណ៍ពាណិជ្ជកម្មជាង២០០ស្តង់ ការប្រគុំតន្ត្រី និងការបាញ់កាំជ្រួចជាដើម ។

ឯកឧត្តមនយន្ត មីន អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុមានប្រសាសន៍ឱ្យដឹងថា កម្លាំងសមត្ថកិច្ច ចម្រុះរួមមាននគរបាល កងរាជអាវុធហត្ថនិងកម្លាំងសន្តិសុខឯកជន បានចូលរួមការពារសន្តិសុខជូនពលរដ្ឋនិងអ្នកទេសចរណ៍ មកលេងកម្សាន្តឆ្លងឆ្នាំសកលឆ្នាំនេះ។ ក្នុងឱកាសនេះដែរ អភិបាលខេត្តព្រះសីហនុ បានអំពាវនាវអោយអ្នកលក់ដូរប្រកប អាជីវកម្មនានា កុំលក់តម្លើងថ្លៃ និងបំផុសចលនាមហាជនចូលរួមថែរក្សាអនាម័យបរិស្ថានអោយបានល្អ ដើម្បីទីក្រុងយើង ស្អាតទាំងអស់គ្នា។

ជាមួយនឹងព្រឹត្តការណ៏ឆ្លងឆ្នាំសកលនេះ អភិបាលខេត្តព្រះសីហនុបានគោរពអញ្ជើញបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្តនៅខេត្តព្រះសីហុនុឲ្យបានច្រើនកុះករ ព្រោះខេត្តបានរៀបចំកម្មវិធីជាច្រើន ដើម្បីកម្សាន្ត សប្បាយក្នុងកម្មវីធីឆ្លងឆ្នាំសកល២០១៨-២០១៩ និងក៍ចង់បង្ហាញពីកំណើនសក្តានុពលនៃការអភិវឌ្ឍន៍យ៉ាងខ្លាំងនៅ ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា ក្រៅពីពិធីឆ្លងឆ្នាំនៅលើឆ្មេរឯករាជ្យ រដ្ឋបាលខេត្តព្រះសីហនុក៍បានរៀបចំស្តង់ចំនួន៣០០ទៀត នៅចុងឆ្នេរអូឈើទាល ដើម្បីត្រៀមទទួលភ្ញៀវមកលេងកម្សាន្ត៕អត្ថបទ៖ ប៉ៃ សុឃីម