រយៈពេល ៣០ថ្ងៃនៃខែធ្នូ គ្រោះថ្នាក់ចរាចរណ៍បង្ករឱ្យមនុស្ស១៣៥នាក់ស្លាប់និង៤១១នាក់រងរបួស
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ នាយកដ្ឋាននគរបាលចរាចរណ៍និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានឱ្យដឹងថា ក្នុងរយៈពេល៣០ថ្ងៃនៃខែធ្នូ ឆ្នាំ២០១៨នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកបានសម្លាប់មនុស្សសរុប១៣៥នាក់ និងបង្ករបួសធ្ងន់ស្រាល ចំនួន៤១១នាក់ ក្នុងហេតុការណ៍កើតឡើង២៨៣លើក។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស បានបញ្ជាក់ថា មូលហេតុដែលធ្វើអោយកើតមានគ្រោះថ្នាក់រយៈពេល ៣០ថ្ងៃ នៃខែធ្នូនេះ ច្រើនជាងគេគឺ ដោយសារបើកបរហួសល្បឿនកំណត់ មិនគោរពសិទ្ធ មិនប្រកាន់ស្តាំ ប្រជែង បត់គ្រោះថ្នាក់ ស្រវឹង ងងុយដេកនិងកត្តាយានយន្ត។

ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកដដែលនេះបង្ហាញថា រាជធានីខេត្តដែលកើតមានគ្រោះថ្នាក់និងមានជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរណ៏ច្រើនជាងគេ គឺ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ស្វាយរៀង កំពង់ចាម កំពង់ធំ តាកែវ និងខេត្តកោះកុង៕អត្ថបទ៖អោម ចែតច័ន្ទណារ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation