ភ្នំពេញ៖ ឯកឧត្ដម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានផ្ញើសារ គោរពជូនពរឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រឹស្តសករាជ ២០១៩។
តាមរយៈសារជូនពររបស់ឯកឧត្តម ហ៊ុយ វណ្ណៈ បានបញ្ជាក់នៅក្នុងសារជូនពរយ៉ាងដូច្នេះថា ៖
« សូមបួងសួងដល់វត្ថុស័ក្តសិទ្ធិ ក្នុងលោកប្រោសប្រទានពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរ ជូនចំពោះ ឯកឧត្តមហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំសកល គ.ស ២០១៩ សូមឯកឧត្តម និងលោកជំទាវ មានសុខភាពល្អបរិបូណ៌ អាយុយ៉ឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំយុវជនប្រកបដោយឋាមពល រួមចំណែកលើកតម្កើងកិត្តិនាមកម្ពុជាឱ្យកាន់រតែល្បីរន្ទឺស្ងប់ស្ងែង ទាំងក្នុងប្រទេសនិងនៅលើឆាកអន្តរជាតិ។
សូមគោរពជូនពរពីខ្ញុំបាទហ៊ុយ វណ្ណៈ និងភរិយា ព្រមទាំងបុត្រត្រី» ៕