នៅយប់នេះ សម្តេចតេជោនិងភរិយា នឹងចូលរួមឆ្លងឆ្នាំសកល២០១៨ ចូល២០១៩ នៅវិមាន ឈ្នះ ឈ្នះ
| ព័ត៌មានជាតិ
SHARE

សម្តេចតេជោ មានប្រសាសន៍ថា នៅថ្ងៃទី ៣១ ធ្នូនេះ គឺជាថ្ងៃចុងក្រោយនៃឆ្នាំ ២០១៨ នៅយប់នេះ សម្តេចនិងភរិយា នឹងចូលរួមឆ្លងឆ្នាំសកល ២០១៨ ចូល ២០១៩ នៅវិមាន ឈ្នះ ឈ្នះ ដែលទើបសម្ពោធកាលពីថ្ងៃទី ២៩ ធ្នូ ថ្មីៗនេះ។

សម្តេចបន្តថា បងប្អូនអាចនាំកូនចៅមកកំសាន្តសប្បាយនៅវិមាន ឈ្នះ ឈ្នះ ដែលមានកម្មវិធីប្រគុំតន្រ្តី និងស្តង់ពិព័រណ៍ជាច្រើន ព្រមទាំងពិធីបាញ់កាំជ្រួចឆ្លងឆ្នាំផងដែរ។ ចំពោះវត្ថុអនុស្សាវរីយ៍ និងម្ហូបអាហារវិញគឺមានលក់ត្រៀបត្រានៅតាមស្តង់ក្នុងបរិវេណវិមាន ឈ្នះ ឈ្នះ។

សម្តេចបានអញ្ជើញ បងប្អូនជនរួមជាតិ ទេសចរជាតិនិងអន្តរជាតិ ព្រមទាំងកូនក្មួយយុវជន ចូលរួមឆ្លងឆ្នាំសកលនៅវិមាន ឈ្នះ ឈ្នះ យប់នេះអោយបានច្រើនកុះករ និងដើម្បីបានឃើញច្បាស់នូវសោភ័ណភាពវិមានប្រវត្តិសាស្រ្តនាពេលរាត្រីទៀតផង។

សម្តេច និងភរិយា សូមប្រគេនពរ ព្រះតេជគុណគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ព្រមទាំងកងទ័ពជាតិដែលកំពុងឈរជើងការពារទឹកដីនៅតាមព្រំដែន ជួបតែសេចក្តីសុខ សេច ក្តីសចម្រើន មានសុខភាពល្អ ទទួលបានជោគជ័យក្នុងការងារ និងមុខ របរ និងមានលាភសំណាងគ្រប់ៗគ្ នានៅក្នុងឆ្នាំថ្មី ២០១៩ ដែលនឹងចូលមកដល់នៅពាក់កណ្តាលអាធ្រាត្រយប់នេះ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation