ជំងឺកុមារក្រិសក្រិននៅកម្ពុជានៅតែមានអត្រាខ្ពស់
| ព័ត៌មានជាតិ
SHARE

យោងតាមការចុះផ្សាយរបស់akpបង្ហាញថា ជំងឺកុមារក្រិសក្រិននៅកម្ពុជានៅតែមានអត្រាខ្ពស់ ហើយការដោះស្រាយបញ្ហាជំងឺក្រិសក្រិន មានសារៈសំខាន់ និងចាំបាច់បំផុត ដើម្បីឱ្យកម្ពុជា សម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយចីរភាពនៅឆ្នាំ២០៣០។

លោក សុខ ស៊ីឡូ អគ្គលេខាធិការរង នៃក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាអ្នកសម្របសម្រួលថ្នាក់ជាតិសម្រាប់ចលនាអាហារូបត្ថម្ភនៅកម្ពុជា ថ្លែងថា បញ្ហាអាហារូបត្ថម្ភធ្វើឱ្យប៉ះពាល់ ដល់ការខាតបង់សេដ្ឋកិច្ច ជាតិដ៏ធំធេង ដែលបង្កឡើងដោយកត្តាសត្យានុម័តមួយចំនួនដូចជា ការបំបៅកូនដោយទឹក ដោះម្តាយ និងការផ្តល់អាហារបន្ថែមមិនបានគ្រប់គ្រាន់ របៀបផ្តល់អាហារដល់កុមារមិនបាន ត្រឹមត្រូវតាមអាយុ និងមិនបានយកចិត្តទុកដាក់ទៅលើការថែទាំកុមារ ការអនុវត្តអនាម័យ និងទឹកស្អាតមិនបានត្រឹមត្រូវ ការយល់ដឹងអំពីអនាម័យ និងសុវត្ថភាពចំណីអាហារនៅ មានកម្រិត ការមិនបានទទួលនូវសេវាសុខភាព មិនបានគ្រប់គ្រាន់ ការផ្លាស់ប្តូរឥរិយាបថ និងទម្លាប់ហូបចុកនៅមានកម្រឹត និងអត្រាជំងឺឆ្លងផ្សេងៗជាដើម។

កង្វះអាហារូបត្ថម្ភ ធ្វើឱ្យប៉ះពាល់ជាអវិជ្ជមានទៅលើ ការសិក្សារបស់កុមារ ក៏ដូចជាប្រសិទ្ធភាពការងាររបស់ពួកគេ នៅពេលដែលពួកគេធំឡើង និងបង្កជាហេតុធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation