នៅថ្ងៃទី១មករានេះ ជាថ្ងៃកំណើតអង្គការសហប្រជាជាតិ គំរប់៧៧ឆ្នាំ
| ព័ត៌មានអន្តរជាតិ
SHARE

កាលពីថ្ងៃទី១ ខែមករា ឆ្នាំ១៩៤២ ប្រធានាធិបតីអាមេរិក លោក Franklin D. Roosevelt នាយករដ្ឋមន្រ្តី អង់គ្លេស លោកWinston Churchill តំណាងប្រទេសចំនួន២៦ បានចុះហត្ថលេខារួមគ្នា បង្កើតស្ថាប័នមួយ មានឈ្មោះថា ”អង្គការសហប្រជាជាតិ ឬUnited Nation”។

ប្រទេសហត្ថលេខី នៃសេចក្តីប្រកាសនេះ បានប្តេជ្ញាបង្កើតអង្គការអន្តរជាតិនេះឡើង ដើម្បីក្នុងគោលបំណងធំ គឺការថែរក្សាសន្តិភាពក្រោយសង្គ្រាម។

ដើមឆ្នាំ១៩៤៥តំណាង នៃបណ្តាប្រទេសចំនួន៥០ បានជួបគ្នាម្តងទៀត នៅសាន់ហ្វ្រានស៊ីស្កូ នៅឯសន្និសីទអង្គការសហប្រជាជាតិ ស្តីពីអង្គការអន្តរជាតិ ដើម្បីបង្កើតធម្មនុញ្ញអង្គការ សហប្រជាជាតិ។ គណៈប្រតិភូទាំងនោះបានពិភាក្សាលើមូលដ្ឋាន នៃសំណើដែលបានធ្វើឡើង ដោយតំណាងមកពីចិនសហភាពសូវៀត ចក្រភពអង់គ្លេសនិងសហរដ្ឋអាមេរិកនៅ Dumbarton Oaks និងនៅសហរដ្ឋអាមេរិកកាល ពីខែសីហាដល់ខែតុលាឆ្នាំ១៩៤៤។

ទីបំផុតរដ្ឋធម្មនុញ្ញនេះ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែមិថុនាឆ្នាំ១៩៤៥ ដោយអ្នកតំណាង នៃប្រទេសទាំង៥០។

ប្រទេសប៉ូឡូញដែលមិនត្រូវបានបញ្ជូនតំណាងមកចូលរួមនៅសន្និសិតលើកនេះ ប៉ុន្តែបានចុះហត្ថលេខាលើច្បាប់ រដ្ឋធម្មនុញ្ញនៅពេលក្រោយ និងបានក្លាយជារដ្ឋសមាជិតទី៥១ នៃអង្គការសហប្រជាជាតិ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation