ក្រសួងការពារជាតិបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារនិងទិសដៅបន្ត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា នៅព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ។

កិច្ចប្រជុំនេះ មានការអញ្ជើញរួមចូលរួមដោយថ្នាក់ដឹកនាំក្រសួងការពារជាតិ, ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន និងបណ្តាថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងការពារជាតិជាច្រើនទៀត។

នាយឧត្តមសេនីយ៍ឈុំ សុជាត បានបញ្ជាក់ថា នៅអំឡុងកិច្ចប្រជុំនៅព្រឹកនេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញបំពាក់ឋានន្តរស័ក្តិ ថ្នាក់នាយឧត្តមសេនីយ៍ (ផ្កាយមាស៤) ជូន ឯកឧត្តម ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation