ព័ត៌មានជាតិ

កម្ពុជា នឹងសាងសង់ «វិមានរំឭកដល់អ្នកដែលស្លាប់ក្នុងសង្គ្រាមលោកទី១» នៅសួនច្បារមុខស្ថានទូតបារាំង នៅថ្ងៃស្អែក

image


ភ្នំពេញ៖ វិមានរំឭកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកទី១ ពីឆ្នាំ១៩១៤-១៩១៨ នឹងត្រូវបើកការដ្ឋានសាងសង់ឡើងវិញ នៅសួនច្បារមុខស្ថានទូតបារាំង នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ក្រោមវត្តមាន លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ក្រៅពីនេះកម្មវិធីនេះ ក៏មានវត្តមាន លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងរដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីអឺរ៉ុប និងកិច្ចការបរទេស ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស និជនជាតិបារាំងនៅក្រៅប្រទេស នៃសាធារណរដ្ឋបារាំង ជាដើម៕