សង្គម

មន្ទីរអប់រំខេត្តបាត់ដំបង៖ គ្រូចុះកាត់សក់សិស្សនៅវិទ្យាល័យមួយ ជាការរឹតបន្ដឹងវិន័យសាលា

image


បាត់ដំបង៖ មន្ទីរអប់រំ យុវជននិងកីឡា ខេត្តបាត់ដំបង បានបកស្រាយទាក់ទងនឹងករណីគ្រូចុះអនុវត្តវិន័យដើរកាត់សក់សិស្សប្រុសនៅសាលាវិទ្យាល័យសំពៅលូនថា ជាការរឹតបន្ដឹងវិន័យសាលា។ ការចេញមកបកស្រាយនេះ បន្ទាប់ពីមានការរិះគន់ពីសាធារណៈជនក្នុងបណ្តាញព័ត៌មានសង្គមហ្វេសបុក។
យោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកផេក មន្ទីរអប់រំ យុវជននិងកីឡា ខេត្តបាត់ដំបង បានបកស្រាយថា ការចុះអនុវត្តវិន័យ របស់លោកគ្រូអ្នកគ្រូ និងងក្រុមប្រឹក្សាយុវជន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ដើម្បីរឹតបន្ដឹងវិន័យសាលា ដែលបានដាក់ចេញនូវគោលការណ៍មួយចំនួន ក្នុងនោះក៏មានលក្ខខណ្ឌសម្រាប់សិស្សប្រុសត្រូវកាត់សក់ឱ្យខ្លី។ ចំពោះករណីនេះ សាលាបានជូនដំណឹង ក៏ដូចជាមានការឯកភាពពីសាមីសិស្ស ហើយសាលាបានកំណត់ពេលសមស្របសម្រាប់ការអនុវត្តរបស់សិស្សផងដែរ។
ម្យ៉ាងវិញទៀត ចំពោះមួយចំនួនដែលគណៈគ្រប់គ្រង ក៏ដូចជាលោកគ្រូ អ្នកគ្រូ បានអនុវត្តនូវកម្រិតវិន័យនោះ ដោយសារសិស្សទាំងនោះមិនបានអនុវត្តតាមការណែនាំ ក៏ដូចជាគោលការណ៍ដែលខ្លួនបានព្រមព្រៀង៕