សង្គម

លោកស្រី សៀង ចាន់ហេង យល់ព្រមប្រគល់ដីជាង ៥០ហិកតា ជូនលោកស្រី ហ៊ុន ប៊ុនធឿន ដើម្បីបញ្ចប់រឿង

image


ភ្នំពេញ៖ ក្រោយមានការសម្របសម្រួល និងដោះស្រាយដោយផ្ទាល់ដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជម្លោះដីធ្លីទំហំ ៥០ហិកតា និង៨អា នៅស្រុកស្អាង ខេត្តកណ្តាល រវាងលោកស្រី សៀង ចាន់ហេង និងលោកស្រី ហ៊ុន ប៊ុនធឿន ត្រូវបានបញ្ចប់ហើយ។ នេះបើយោងតាមកិច្ចព្រមព្រៀងបញ្ចប់វិវាទ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។
ក្នុងកិច្ចព្រមព្រៀងបញ្ចប់វិវាទ បានបញ្ជាក់ថា បន្ទាប់ពីបានជួបដោះស្រាយគ្នាដោយផ្ទាល់ លោកស្រី សៀង ចាន់ហេង បានយល់ព្រមប្រគល់ដីវិវាទទំហំ ៥០ហិកតា និង៨អា ស្ថិតនៅភូមិទួលសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ជូនលោកស្រី ហ៊ុន ប៊ុនធឿន និងលោកស្រី ហៀវ លន់។ ទន្ទឹមនេះ ភាគីទាំងពីរ បានយល់ព្រមដកពាក្យបណ្តឹងដែលបានដាក់នៅគ្រប់ស្ថាប័ន និងស្ថាប័នតុលាការ រួមទាំងសំណុំរឿងរក្សាការពារទាំងអស់យ៉ាងយូរពីរសប្តាហ៍៕