Jacinda Ardern បានចាកចេញពីសភាជាលើកចុងក្រោយក្នុងនាមជានាយករដ្ឋមន្ត្រីណូវែលហ្សេឡង់ដ៍

ណូវែលហ្សេឡង់ដ៍៖ លោកស្រី Jacinda Ardern បានធ្វើដំណើរចាកចេញពីសភាជាលើកចុងក្រោយក្នុងនាមជានាយករដ្ឋមន្ត្រីណូវែលហ្សេឡង់ដ៍ នៅថ្ងៃពុធសប្តាហ៍នេះ ខណៈអ្នកគាំទ្របានរងចាំជួបជាមួយលោកស្រីក្នុងជំនួបដើម្បីលាគ្នាផងដែរ ។
លោកស្រី Ardern បានដើរចេញពីអគារ Beehive ដែលជាទីតាំងសភារបស់ប្រទេសណូវែលហ្សេឡង់ដ៍ ជាមួយនឹងដៃគូរបស់លោកស្រី ឈ្មោះ Clarke Gayford ។
នៅពេលអ្នកសារព័ត៌មានបានសួរទៅកាន់លោក Gayford អំពីអារម្មណ៍របស់លោកនៅខណៈនេះ លោកក៏បានឆ្លើយថា លោកហាក់មានអារម្មណ៍ថាធូរស្រាលណាស់នៅពេលនេះ ។
ដោយឡែក លោក Chris Hipkins នឹងចូលរួមពិធីសច្ចាប្រណិធានជានាយករដ្ឋមន្ត្រីណូវែលហ្សេឡង់ដ៍ ជាមួយនឹងឧបនាយករដ្ឋមន្ត្រីរបស់លោក នៅរសៀលថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
