ក្នុងឱកាសឆ្លងឆ្នាំសកល ខេត្តស្ទឹងត្រែងទទួលបានភ្ញៀវទេសចរច្រើនជាងមុន ជាពិសេសរមណីយដ្ឋានទឹកធ្លាក់ព្រះនិម្មិត
| ព័ត៌មានជាតិ
SHARE

ស្ទឹងត្រែង៖ របាយការពីមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានបង្ហាញថា ភ្ញៀវទេសចរដែលមកទស្សនាខេត្តស្ទឹងត្រែង ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល២០១៩ មានចំនួនច្រើនគួរឱ្យកត់សម្គាល់ទាំងការស្នាក់នៅ និងការធ្វើដំណើរឆ្លងកាត់។

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបញ្ជាក់ថា ការកើនឡើងនៃភ្ញៀវទេសចរមកលេងខេត្តស្ទឹងត្រែងនេះ គឺដោយសារកត្តាធំៗ ចំនួន ៤ ៖

-ទី១-មានផ្លូវល្អ ងាយស្រួលក្នុងការធ្វើដំណើរមកដល់និងឆ្លងកាត់។
-ទី២ ខេត្តមានសមិទ្ធផលដ៏អស្ចារ្យថ្មីមួយបន្ថែមទៀត គឺវារីអគ្គិសនីសេសានក្រោម២។
-ទី៣ មានម្ហូបអាហារធម្មជាតិសំបូរបែបខុសពីខេត្តដ៏ទៃទៀត ដើម្បីទទួលភ្ញៀវទេសចរ ជាពិសេសគឺត្រីទន្លេល្បីៗ ដែលមាន ដូចជាត្រី ប៉ាសេអ៊ី ត្រីប៉ាវ៉ា ត្រីក្អែក និងត្រីជាច្រើនប្រភេទផ្សេងទៀត។
-ទី៤ ខេត្តស្ទឹងត្រែង មានសន្តិសុខសុវត្ថិភាពល្អ។

គួរកត់សម្គាល់ដែរថា ក្នុងចំណោមទីតាំងទេសចរណ៏ជាច្រើនកន្លែងក្នុងខេត្តស្ទឹងត្រែង គឺភ្ញៀវទេសចរបានបន្តដំណើរកំសាន្ត ឆ្ពោះទៅកាន់តំបន់ ទេសចរណ៍ដ៏ល្បីមួយទៀតគឺទឹកធ្លាក់ព្រះនិម្មិត ដែលមានចម្ងាយប្រហែលជាង ៥០គីឡូម៉ែត្រពីទី រួមខេត្ត ដែលបច្ចុប្បន្នទឹកធ្លាក់ព្រះនិម្មិតនេះ បានប្រែក្លាយទៅជាតំបន់ទេសចរណ៍ដ៏ល្បីនៅភូមិភាគឥសាន្តនិងក្នុងប្រទេសកម្ពុជា ជាពិសេស បើទោះបីជាទីតាំងនោះ ឆ្ងាយពីទីរួមខេត្តស្ទឹងត្រែងក្តី ប៉ុន្តែនៅទីនោះមានបំរើសេវាកម្មគ្រប់មុខ សម្រាប់ភ្ញៀវ ទេសចរណ៏ដែលទៅលេងកំសាន្ត ដូចជា ផ្ទះសំណាក់ និង ភោជនីយដ្ឋានជាដើម៕អត្ថបទ៖ ម៉ាក មេត្តា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation