ក្រសួងទេសចរណ៍ បញ្ជាក់ថា ពលរដ្ឋជាង ១លាននាក់ ចូលរួមឆ្លងឆ្នាំ នៅវិមានឈ្នះឈ្នះ
| ព័ត៌មានជាតិ
SHARE

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា ក្នុងឱកាសឆ្នាំសកល កាលពីរាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ឆ្លង់ចូលថ្ងៃទី១មករាឆ្នាំ២០១៩ មានប្រជាពលរដ្ឋជាង ១លាននាក់ ទៅកំសាន្តឆ្លងឆ្នាំ នៅវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ។

យោងតាមគេហទំព័រ គណបក្សប្រជាជនកម្ពុជា បង្ហាញថា ផ្ទាំងទស្សនីយភាព នៃការបាច់កាំជ្រួច បែបទំនេីប និងមានរយៈពេលរហូតដល់ទៅជាង ៥០នាទី រួមនឹងការប្រគំតន្ត្រីផងនោះ បានទាក់ទាញប្រជាពលរដ្ឋខ្មែរ ឲ្យទៅឆ្លងឆ្នាំនៅវិមានអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះស្ថិត ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អ្វីដែលនាំឲ្យមានការចាប់អារម្មណ៍ និងទាក់ទាញកាន់តែខ្លាំង ក្នុងរាត្រីឆ្លងឆ្នាំ ដែលជាខួប២០ឆ្នាំ នៃការបិទបញ្ចប់ភ្លេីងសង្គ្រាមនៅកម្ពុជានោះ គឺវត្តមានដ៏កម្ររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ក្រៅពីនៅវិមាន នយោបាយឈ្នះឈ្នះនៅ មុខព្រះបរមរាជវាំងទាំងត្រេីយខាងលិច និងខាងកេីតទន្លេ នៅមុខណាហ្គា និងកោះពេជ្រ ក៏មានប្រជាពលរដ្ឋយ៉ាងច្រេីនកុះករ នាំគ្នាចូលរួមឆ្លងឆ្នាំថ្មីឆ្នាំសកល២០១៩ ក្រោមបរិយាកាសដ៏សែនសប្បាយរីករាយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation