ទារកម្នាក់ត្រូវបានគេរកឃើញនៅរស់រានមានជីវិតបន្ទាប់ពីជាប់ក្នុងគំនរអគារបាក់បែកបណ្ដាលមកពីផ្ទុះហ្គាសអស់រយៈពេល៣៥ម៉ោងក្នុងប្រទេសរុស្ស៊ី
| ព័ត៌មានអន្តរជាតិ
SHARE

រុស្ស៊ី៖ ក្រុមអ្នកសង្គ្រោះ បានរាយការណ៍ថា កាលពីថ្ងៃទី០១ ខែមករា គេបានរកឃើញ ទារកម្នាក់ដែលនៅរស់រានមានជីវិត បន្ទាប់ពីជាប់នៅគ្រោមកម្ទេចថ្ម ដែលបាក់បែកអស់រយៈពេលល៣៥ម៉ោង នៅក្នុងសំណង់អគារដែលត្រូវបានដួលរលំដោយការ ផ្ទះហ្គាស នៅក្នុងប្រទេសរុស្ស៊ី ដែលពួកគេចាត់ទុក នេះជាអព្ភូតហេតុដ៏កម្រមួយ។

ខ្សែវីដេអូមួយពីទីភ្នាក់សង្រ្គោះបន្ទាន់បានបង្ហាញពីសកម្មភាពដែលក្រុមអ្នកជួយសង្គ្រោះ បាននាំយកទារករូបនោះ ដោយមាន វុំក្រណាត់ពណ៌ផ្កាឈូកទៅកាន់រថយន្តសង្គ្រោះបន្ទាន់។

ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍ដោយដកស្រង់សម្តីមន្រ្តីសង្រ្គោះថា ទារកនេះត្រូវបានគេរកឃើញនៅពេលអ្នក ជួយសង្គ្រោះម្នាក់បានលឺសម្លេងយំ ហើយប្រតិបត្តិការធំមួយត្រូវបានរៀបចំភ្លាមៗ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលទេ ក្នុងការនាំយកទារកនេះចេញពីគំនរបាក់បែកនោះ ព្រោះថាត្រូវធ្វើឡើងដោយប្រុងប្រយ័ត្នជាទីបំផុត ដើម្បីសុវត្ថិភាព របស់ទារក ក៏ដូចជាក្រុមអ្នកជួយសង្រ្គោះ។ទីភ្នាក់ងារព័ត៌មានដដែលនេះបន្ថែមថា ម្តាយរបស់ក្មេងប្រុសក៏នៅមានជីវិតដែរ ហើយគាត់បានទៅ មន្ទីរពេទ្យដើម្បីមើលថែទាំកូនរបស់ខ្លួន។

ការផ្ទុះដែលត្រូវបានគេគិតថា បណ្តាលមកពីការលេចធ្លាយឧស្ម័នបានធ្វើឱ្យដួលរលំអគារកម្ពស់១០ជាន់ នៅទីក្រុងឧស្សាហកម្ម ម៉ាកនីតូហ្គសក៍ (Magnitogorsk) ដែលមានចម្ងាយជាង ១,៤០០គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុងម៉ូស្គូ កាលពីថ្ងៃចន្ទ ដោយបាន សម្លាប់មនុស្សយ៉ាងហោចណាស់ ៧នាក់និង ៦០នាក់ទៀតកំពុងបាត់ខ្លួន។

យោងតាមសារព័ត៌មានខាងលើ អគារស្នាក់នៅដែលមានកម្ពស់ ១០ជាន់បានបាក់រលំ ក្រោយមានការផ្ទុះហ្គាសយ៉ាងកក្រើកនៅម៉ោង ៤៖០០នាទីទៀបភ្លឺថ្ងៃចន្ទ ហើយមនុស្ស ៤៨នាក់ត្រូវបានគេជួយសង្រ្គោះទាន់ពេលវេលា ដោយក្នុងនោះ ០៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចំណែកឯអាជ្ញាធររុស្ស៊ីក៏បានទទួលស្គាល់ដែរថា សោកនាដកម្មនេះគឺបង្កឡើងដោយការផ្ទុះហ្គាសនៅក្នុងអគារតែម្ដង។
គួរបញ្ជាក់ថា មុនកើតហេតុអគារខាងលើមានមនុស្ស ១២០នាក់កំពុងស្នាក់ ហើយការផ្ទុះហ្គាសដ៏សម្បើមនេះក៏បានបំផា្លញបន្ទប់ចំនួន ៤៨ ផងដែរ។ ក្រោយចុះពិនិត្យកន្លែងកើតហេតុ មន្ត្រីជំនាញរុស្ស៊ីបានព្រមានថា អគារដែលស្ថិតនៅក្បែរៗនោះ អាចនឹងរងការបាក់រលំ ដោយសារតែឥទ្ធិពលនៃការផ្ទុះអគារកម្ពស់ ១០ជាន់នេះ។ ដោយឡែកប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ក៏បានទៅត្រួតពិនិត្យដោយផ្ទាល់ នៅហ្នឹងកន្លែងកើតហេតុផងដែរ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation