ប្រធានាធិបតីអាមេរិក និយាយថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បីជួបជាមួយមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ម្តងទៀត
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបជាមួយលោកគីម ជុងអ៊ុន ម្តងទៀតដើម្បីពិភាក្សាអំពីបញ្ហាអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។
នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃពុធ លោក Donald Trump បាននិយាយថា លោកទើបតែទទួលបានលិខិតមួយពីមេដឹកនាំ កូរ៉េខាងជើង។ ដោយឡែកកាលពីថ្ងៃចន្ទដើមសប្តាហ៍លោក Trump បាននិយាយថា លោកគីមបានសន្យាជាមួយខ្លួនថា នឹងមិនបន្តធ្វើតេស្ត ឬសាកល្បងអាវុធនុយក្លេអ៊ែរទៀតទេ ហើយក៏មិនប្រគល់អាវុធនេះឱ្យទៅប្រទេសដទៃទៀតឡើយ។ លោក ដូណាល់ ត្រាំ ធ្លាប់បានអះអាងថា លោកចង់ជួបលោក គីម ជុងអ៊ុន នៅខែមករា ឬខែកុម្ភៈ ឆ្នាំ២០១៩។

ដោយឡែកបើយោងតាមខ្លឹមសារសំបុត្រដែលផ្ញើជូនប្រធានាធិបតីអាមេរិកកាលពីសប្ដាហ៍មុន មេដឹកនាំកូរ៉េខាងជើង បានបញ្ជាក់ថា លោកត្រៀមខ្លួនជានិច្ចដើម្បីជួបជាមួយលោក Donald Trump ។ ប៉ុន្តែលោក គីម ជុងអ៊ុន ក៏បានព្រមានដែរ ប្រទេសកូរ៉េខាងជើងនឹងជ្រើសយកផ្លូវដើរថ្មី ដោយអះអាងថា ទីក្រុងព្យុងយ៉ាងនឹងចាត់វិធានការឆ្លើយតបសាជាថ្មី បើសិន ជាទីក្រុងវ៉ាស៊ីនតោន មិនព្រមដកទណ្ឌកម្មសេដ្ឋកិច្ច ឬសម្ពាធចេញពីកូរ៉េខាងជើងតាមការសន្យារបស់ខ្លួនឯងនោះ។

សូមរំលឹកថា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរវាងកូរ៉េខាងត្បូង សហរដ្ឋអាមេរិកនិងកូរ៉េខាងជើង កាលពីខែមិថុនា ឆ្នាំ២០១៨ ក្នុងប្រទេស សិង្ហបុរី លោកគីមបាន សន្យាថានឹងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធនុយក្លេអ៊ែរ ប៉ុន្តែគាត់មិនបានរៀបរាប់លម្អិតថានឹង ត្រូវបញ្ចប់កម្មវិធីអាវុធ នុយក្លែអ៊ែរនេះ ដោយរបៀបណា ហើយនៅពេលណាច្បាស់លាស់ដែរ។ បើគិតចាប់តាំងពីមានជំនួបកំពូល ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររវាងអាមេរិកនិងកូរ៉េខាងជើង មកដល់ដើមឆ្នាំ២០១៩នេះ កិច្ចពិភាក្សាស្តីពីបញ្ហាអាវុធនុយក្លេអ៊ែរ រវាងក្រុងវ៉ាស៊ីនតោននិងព្យុងយ៉ាង ត្រូវបានគេមើលឃើញថា នៅតែជាប់គាំង។ ប៉ុន្តែលោក Trump និយាយថា ការចូលចំណែក ចចារលើបញ្ហាឧបទ្វីបកូរ៉េរបស់អាមេរិកជាមួយកូរ៉េខាងជើងគឺបានជួយទប់ស្កាត់ អ្វីដែលលោកចាត់ទុកថា "អាចជាសង្រ្គាមលោក លើកទី ៣" នោះ។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation