ពន្ធដារខេត្តព្រះសីហនុ ប្រមូលថវិកាចូលជាតិ កើនឡើង៨៦% កាលពីឆ្នាំ២០១៨
| ព័ត៌មានជាតិ
SHARE

សាខាពន្ធដារខេត្តព្រះសីហនុ បានប្រមូលថវិកាចូលជាតិជាង១៣៥ពាន់លានរៀល ដោយចំនួននេះ គឺមានការកើនឡើង៨៦%បើធៀបនឹងឆ្នំាមុន។

ប្រធានសាខាពន្ធដារខេត្តព្រះសីហនុ លោក សន ស៊ីផល មានប្រសាសន៍ថា ការប្រមូលថវិកាជាង បានជាង១៣៥ពាន់លានរៀល កើនឡើងជាងឆ្នាំ២០១៧ គឺកើនឡើង៨៦%។

លោកបន្តថា ដោយចំណូលថវិកាថ្នាក់ក្រោមជាតិ (ខេត្ត) ប្រមូលបានជាង១០៩ពាន់លានរៀល។ ពន្ឋថ្នាក់ក្រោមជាតិ មានដូចជា ចំណូលពន្ធប្រថាប់ត្រា, ពន្ធលើតម្លៃឈ្នួលផ្ទះ, ពន្ធលើមធ្យោបាយដឹកជញ្ជូន និងពន្ធអចលនទ្រព្យជាដើម។ រីឯចំណូលពន្ធថ្នាក់ជាតិ មានចំនួនជាង២៦ពាន់លានរៀល កើនឡើង ៥២ភាគរយ។ ពន្ឋថ្នាក់ជាតិមានដូចជា ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធលើអាករតម្លៃបន្ថែម និងពន្ធលើប្រាក់ចំណូលជាដើម។

លោកបានអំពាវនាវដល់បងពលរដ្ឋ អាជីវករ ពាណិជ្ជករ ដែលមានកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ ត្រូវចូលមកបង់ ពន្ធនៅតាមសាខាពន្ធដារ ធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា និងធនាគារសាធារណ: ដោយខ្លួនឯងចៀសវាងចំណាយឱ្យអ្នករត់ការ វាបណ្តាលឱ្យមានការចំណាយសេវាក្រៅផ្លូវការ នាំឱ្យខាតបង់ថវិកា ពេលវេលា និងបង្កឱ្យមានបាតុភាពអសកម្មមិនល្អ។

តាមផែនការឆ្នាំ ២០១៨ ពីអគ្គនាយកដ្ឋានពន្ធដារ តម្រូវឱ្យសាខាពន្ធដារខេត្តព្រះសីហនុ ប្រមូលពន្ធប្រចាំឆ្នាំចំនួន ៤៨.៧៧៧.០០០.០០០រៀល ស្មើនឹង ១២លានដុល្លារសហរដ្ឋអាមេរិក។ ពន្ធដារខេត្តព្រះសីហនុ រំពឹងថា នៅឆ្នាំ២០១៩ខាងមុខ ការប្រមូលពន្ធរបស់សាខាពន្ធដារខេត្តព្រះសីហនុ និងនៅមានកំណើនកើនឡើងបន្ថែមទៀត៕  ( អត្ថបទ រូបភាព៖ ប៉ៃ សុឃឹម )



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation