ភ្ញៀវទេសចរទៅកំសាន្ត នៅរមណីយដ្ឋាន ប្រាសាទសំបូរព្រៃគុក មានជាង៣សែននាក់
| ព័ត៌មានជាតិ
SHARE

ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ធំ លោក សេង អាន ថ្លែងថា រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក បានទាក់ទាញភ្ញៀវទេសចរ មកកម្សាន្តចំនួន ៣២៥៩២៨នាក់ ក្នុងនោះ ភ្ញៀវជាតិចំនួន ៣០៣២៤៧នាក់ និងភ្ញៀវអន្តរជាតិ២២៦៨១នាក់។

លោក សេង អាន បញ្ជាក់ថា បើគិតជារួមក្នុងឆ្នាំ២០១៨នេះ នៅទូទាំងខេត្តកំពង់ធំ ទទួលបានភ្ញៀវទេសចរសរុប ជាង៤សែននាក់ ដែលបានមកកម្សាន្តនៅតាមរមណីយដ្ឋានវប្បធម៌ និងធម្មជាតិភ្នំសន្ទុក, រមណីយដ្ឋានកែច្នៃ ស្ទឹងជីនិត ,រមណីយដ្ឋានបឹងសំរឹទ្ធ, រមណីយដ្ឋានប្រាសាទគុកនគរ, និងរមណីយដ្ឋានប្រាសាទសំបូរ ព្រៃគុក។

ចំណុចនៃការទាក់ទាញ់ខ្លាំង សំរាប់ឆ្នាំ២០១៨នេះ នៅខេត្តកំពង់ធំ បន្ទាប់ពីតំបន់ ប្រាសាទសំបូរព្រៃគុកដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧។

សូមជំរាបថា ប្រាសាទសំបូរព្រៃគុក ស្ថិតនៅភូមិសំបូរឃុំសំបូរ ស្រុកប្រាសាទសំបូរ ចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ភាគឦសានទីរួមខេត្តកំពង់ធំ ដោយធ្វើដំណើរតាមផ្លូវ ជាតិលេខ៦២បត់ស្ដាំត្រង់ភូមិកូនត្នោតឃុំជ័យស្រុកកំពង់ស្វាយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation