ចាប់ខ្លួនជនជាតិថៃ និងឥណ្ឌូនេស៊ី ៨នាក់ បើកលេងល្បែងអនឡាញ ខុសច្បាប់ នៅប៉ោយប៉ែត
| ព័ត៌មានជាតិ
SHARE

ខេត្តបន្ទាយមានជ័យ៖ ទីតាំងបើកល្បែងអនឡាញ២កន្លែងក្នុងបុរីGOOD LUCKស្តិតនៅកណ្តាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យនាថ្ងៃទី២ខែមករា ឆ្នាំ២០១៩ ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ ដឹកនាំកម្លាំងនគរបាលចុះទៅបង្រ្កាប សមត្ថកិច្ចឃាត់ខ្លួនជនជាតិថៃនិងជនជាតិឥណ្ឌូនេស៊ីប្រុសស្រី៨នាក់ និង ដក ហូតសម្ភារៈមួយចំនួន បំរើឱ្យការប្រព្រឹត្តល្បែង អនឡាញខុសច្បាប់។

នៅក្នុងប្រតិបត្តិការបង្រ្កាបនេះសមត្ថកិច្ច បានឆែកឆេរត្រួតពិនិត្យជនបរទេសទាំង៨នាក់នោះ គឺមានស្រ្តីជនជាតិថៃម្នាក់ធ្វើតេស្ថទឹកនោមឃើញមានការប្រើប្រាស់គ្រឿងញៀន និងត្រួតពិនិត្យ ពួកគេមាន លិខិត ឆ្លងដែន ប្រភេទការងារ ប៉ុន្តែគ្មានប័ណ្ណការងារ សមត្ថកិច្ចបាន ចាប់បញ្ជូន មក កាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីយកមកសាក សួរបន្ថែម និងចាត់ការតាមនីតិវិធី ច្បាប់។

យោងតាមប្រភពនានាបានអោយដឹងថានៅតំបន់ក្រុងប៉ោយប៉ែតនាពេលបច្ចុប្បន្នមានជនបរទេសមកស្នាក់នៅជួលអគារបើកល្បែងស៊ីសងតាមប្រព័ន្ធអ៊ិនធ័រណិតអនឡាញ និងបាន ជួល ទីតាំងអគារ ប្រើប្រាស់ជួញដូរគ្រឿងញៀនទៀតផង ស្របគ្នានិងមានកាសុីណូជាច្រេីនកន្លែងបានបេីកចំហអោយខ្មែរចូលលេងដល់មុខផ្ទះពលរដ្ននិងអាជញាធរ។

ប្រតិបត្តិការបង្រ្កាបដែលដឹកនាំដោយព្រះរាជអាជ្ញាដេីម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនិងបង្ការទប់ស្កាត់ បង្រ្កាបបទល្មើស ខុសច្បាប់នោះ។

សូមបញ្ជាក់ថា កាលពីក្នុងកិច្ចប្រជុំរវាងនគរបាលយុត្តិធម៌ និងតុលាការ ខេត្តបន្ទាយមានជ័យ កាលពីកន្លងទៅថ្មីៗនេះលោក ព្រះរាជអាជ្ញាអម សាលា ដំបូងខេត្តបន្ទាយមានជ័យ ក៏បានលើកឡើងនិង ដាក់ផែនការជម្រុញ ឱ្យ សមត្ថកិច្ច បង្ការទប់ស្កាត់ បង្រ្កាប គ្រឿងញៀន និងល្បែងស៊ីសង ខុសច្បាប់ ក្នុងការដោះស្រាយបញ្ហាអសន្តិសុខ នៅក្រុងប៉ោយប៉ែត និងតាមបណ្តាស្រុក ក្រុងនានាក្នុងខេត្តបន្ទាយមានជ័យ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation