ស្ត្រីឥណ្ឌារាប់ម៉ឺននាក់នាំគ្នាឈរជារបងយ៉ាងវែងដើម្បីប្រឆាំងនឹងការរើសអើងយេនឌ័រ
| ព័ត៌មានជាតិ
SHARE

ឥណ្ឌា ៖ ស្ត្រីរាប់ម៉ឺននាក់ នៅភាគខាងត្បូងប្រទេសឥណ្ឌា បាននាំគ្នាឈរជាជួរនៅលើផ្លូវជាតិ ដែលមានប្រវែងរហូតដល់ជាង៦០០គីឡូម៉ែត្រ ដើម្បីបង្កើតបាននូវយុទ្ធនាការមួយដែលមានឈ្មោះ "ជញ្ជាំងរបស់ស្ត្រី" ដើម្បីប្រយុទ្ធប្រឆាំងនឹងការរើសអើងយេនឌ័រ។

យុទ្ធនាការ "ជញ្ជាំងរបស់ស្ត្រី" ដែលមានស្រ្តីជនជាតិឥណ្ឌារាប់ម៉ឺននាក់ចេញមកឈរនៅលើដងផ្លូវបន្តកន្ទុយគ្នានេះ ត្រូវបានរៀបចំឡើងនៅក្នុងរដ្ឋKerala ដើម្បីតវ៉ាប្រឆាំងទៅនឹងក្រុមអ្នកអភិរក្សសាសនាជ្រុលនិយម ដែលពួកគេនៅតែ បន្តធ្វើការហាមឃាត់ស្រ្តី ដែលមានរដូវមិនឱ្យចូលទៅក្នុងប្រាសាទ Sabarimala ដែលព្រះវិហារនេះ ជាទីតាំងសក្ការបូជាសាសនាហិណ្ឌូដ៏ធំបំផុតមួយក្នុងពិភពលោក បើទោះបីជាមានសេចក្តីសម្រេចនាពេលថ្មីៗនេះពីតុលាការកំពូលឥណ្ឌាក៏ដោយចុះ។

គួរកត់សម្គាល់ថា ចាប់តាំងពីមានសេចក្តីសម្រេចរបស់តុលាការក្នុងរដ្ឋ Kerala កាលពីឆ្នាំ១៩៩១មក ប្រាសាទបុរាណដែលមានអាយុកាលច្រើនសតវត្សមួយនេះ គឺហាមឃាត់ស្ត្រីនិងក្មេងស្រី ចាប់ពីអាយុពី១០ ដល់៥០ឆ្នាំ មិនឱ្យចូលឡើយ ព្រោះថា មេដឹកនាំសាសនាខ្លះចាត់ទុកថាស្រ្តីមានរដូវគឺមិនស្អាតស្អំ។ ប៉ុន្តែ កាលពីខែកញ្ញា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ តុលាការកំពូលរបស់ប្រទេសនេះ បានសម្រេចលុបចោលការហាមប្រាមខាងលើ ដោយចាត់ទុកថា សមភាពគឺជារឿងសំខាន់ ដោយមិនត្រូវគិតពីអាយុនិងភេទឡើយ។

សូមជំរាបថា ប្រាសាទ Sabarimala ដែលជាព្រះវិហារសាសនាហិណ្ឌូដ៏ល្បីល្បាញនេះ បានទទួលអ្នកទស្សនាលើស ពី៥០លាននាក់ ជារៀងរាល់ឆ្នាំ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation