របៀបវារៈចំនួន០៤ត្រូវបានពិនិត្យនិងអនុម័តក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៦របស់ក្រុមប្រឹក្សាខេត្តរតនគិរី
| ព័ត៌មានជាតិ
SHARE

នាព្រឹកថ្ងៃត្រូវនឹងថ្ងៃទី៣ខែមករាឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តរតនគិរីមានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សាខេត្តរតនគិរីក្រោមអធិបតីភាពឯកឧត្ដម ណាប់ ប៊ុនហេងប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លន់ សុភាពធភិបាលខេត្តស្តីទីព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវសមាជិកក្រុប្រឹក្សាខេត្តចំនួន៩រូប លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទសរុបចំនួន៥១រូប។

របៀបវារៈនៃកិច្ចប្រជុំនេះ រួមមាន ៖

១.ពិនិត្យពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥៥របស់ក្រុមប្រឹក្សាខេត្ត
២.ពិនិត្យពិភាក្សា និងអនុម័តរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តរតនគិរីប្រចាំខែធ្នូ និងទិសដៅអនុវត្តបន្តសំរាប់ខែមករា ឆ្នាំ២០១៩,

៣.ការស្នើសុំតែងតាំងអភិបាលរងខេត្ត, 

៤.ការលុបកិច្ចសន្យាក្រុមហ៊ុនវិនិយោគប្រមូលសំរាម គឹម ជ្រា របស់លោក ជា គួង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation