ប្រធាន​អាជ្ញាធរអគ្គិសនីកម្ពុជា ប្រកាសប្រាប់អាជីវករតាមផ្សា​រនានាត្រូវបង់​ថ្លៃភ្លើងត្រឹម៧៤០រៀលក្នុង១គីឡូវ៉ាត់ម៉ោង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ តាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការបញ្ចុះថ្លៃភ្លើង ដល់អាជីវករតាមផ្សារនានានោះ គឺអាជីវករ​ នឹងទទួលបានការបញ្ចុះតម្លៃភ្លើងត្រឹម៧៤០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង(KWH) ​ខណៈតម្លៃភ្លើងកាលពីមុនឆ្នាំ២០១៩ មាន​ចាប់ពី១៥០០​ដល់២៥០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង (KWH) ដែលតម្លៃថ្មីនេះនឹងត្រូវចាប់ផ្តើម អនុវត្តចាប់ពីចុងខែមករា ឆ្នាំ២០១៩នេះតទៅ។នេះជាការលើឡើង របស់ប្រធានអាជ្ញាធរអអគ្គិសនីកម្ពុជាឯកឧត្តម យឹម វិសិទ្ធ បានថ្លែង នៅក្នុងពិធីផ្សព្វផ្សាយ គោលការណ៍ និងយន្តការសម្រាប់អនុវត្ត ថ្លៃលក់អគ្គិសនី ​នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៩ នៅអាជ្ញាធរអគ្គិសនីកម្ពុជា។​

ឯកឧត្តម យឹម វិសិទ្ធបានមានប្រសាសន៍ទៀតថា ចំពោះប្រជាពលរដ្ឋ ដែលប្រើប្រាស់អគ្គិសនី នៅតាមលំនៅដ្ឋាន នៅរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្ត ដែលបាន​តភ្ជាប់ប្រភពអគ្គិសនី ពីបណ្តាញជាតិរួចហើយនោះ នៅចុងខែមករា ឆ្នាំ២០១៩នេះដែល តម្លៃភ្លើងថ្មី គឺថា ​ការប្រើប្រាស់ ពី១គីឡូដល់១០គីឡូ ទទួលបានថ្លៃ៣៨០រៀល ពី១១គីឡូដល់៥០គីឡូ ទទួលបានថ្លៃ៤៨០រៀល ពី៥១គីឡូដល់២០០គីឡូ ទទួលបានថ្លៃ៦១០រៀល និងប្រើប្រាស់លើសពី២០០គីឡូ និងទទួលបានថ្លៃ​៧៤០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង(KWH)។

ប្រធានអាជ្ញាធរអអគ្គិសនីលើកឡើងទៀតថា តាមរបាយការណ៍ របស់អាជ្ញាធរអគ្គិសនីកម្ពុជា បានបង្ហាញថា ការនាំចូលប្រភពអគ្គិសនីពីក្រៅប្រទេស មានការថយចុះ​ជិត៣០% រហូតមកដល់ចុងឆ្នាំ២០១៨នេះ គឺនាំចូលត្រឹមតែជាង១៤%ប៉ុណ្ណោះ ដែលទាំងអស់​នេះ ដោយសារតែមានការអភិវឌ្ឈន៍ប្រភពអគ្គិសនីនៅក្នុងស្រុករបស់កម្ពុជា នាពេលបច្ចុប្បន្ន ដូចជា ធ្យូងងថ្ម, វារីអគ្គិសនី ,សូឡាប្រើដោយពន្លឺព្រះអាទិត្យ, Bioម៉ាស, ប្រេងខ្មៅជាដើម។

ឯកឧត្តមយឹម វិសិទ្ធ បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានអនុម័តគម្រោងបង្កើតប្រភពថាមពលអគ្គិសនី ដោយប្រព័ន្ធសូឡាប្រើពន្លឺព្រះអាទិត្យ ឲ្យបាន៦០មេកាវ៉ាត់បន្ថែមទៀត ដើម្បីបំពេញតម្រូវការអគ្គិសនីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់គ្រប់គ្រាន់ និងតម្លៃសមរម្យ ៕អត្ថបទ៖អ៊ាង គង្គា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation