ប្រជាជនកម្ពុជា ចាត់ទុកជ័យជម្នះ៧មករា គឺជាព្រឹត្តិការណ៍ ដែលមិនអាចបំភ្លេចបាន នៅក្នុងជីវិត
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ, ខួបអនុស្សាវរីយ៍លើកទី៤០ ទិវាជ័យជម្នះ ៧មករា (១៩៧៩-២០១៩) នឹងត្រូវបានប្រារព្ធឡើងហើយ។ ថ្ងៃ៧មករា គឺកើតឡើងបាន ដោយប្រមុខដឹកនាំ ដែលបានធ្វើការរំដោះមាតុភូមិ ឲ្យរួចផុតពីររបប ប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ខ្មៅងងឹត និងឈានទៅវឌ្ឍនភាព លើគ្រប់វិស័យ គួរជាទីមោទកភាព រហូតមកដល់បច្ចុប្បន្ន។ បើគ្មានថ្ងៃ ៧មករា ក៏គ្មានការរស់ឡើងវិញ នៃប្រទេសជាតិកម្ពុជានោះដែរ។

មន្ត្រីរាជការ សាស្ត្រាចារ្យ និងក្រុមនិស្សិត បានចាត់ទុកថ្ងៃជ័យជម្នះ៧មករា គឺជាថ្ងៃដ៏សំខាន់ ជាថ្ងៃដែលប្រជាជនកម្ពុជា នៅទូទាំងប្រទេស មានជីវិតរស់ឡើងវិញជាថ្មី។ ពួកគាត់បានលើកឡើងដែរថា ជ័យជម្នះ៧មករា បានបើកឱកាស ឲ្យមនុស្សគ្រប់រូប ទទួលបានសិក្សារៀនសូត្រ និងសិទ្ធិសេរីភាពឡើងវិញ។

ពាក់ព័ន្ធនឹងជ័យជម្នះ៧មករានេះ, ថ្នាក់ដឹកនាំក្រុមកម្មករ និងក្រុមកម្មករ រោងចក្រកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ក៏បានចាត់ទុក ជ័យជម្នះ៧មករា ជាជ័យជម្នះមួយ ដ៏មានសារៈសំខាន់ផងដែរ។ ពួកគាត់ក៏បានបង្ហាញការមើលឃើញដែរថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន វិស័យការងារនៅកម្ពុជា កំពុងមានការរីកចម្រើនយ៉ាងខ្លាំង។


ជ័យជម្នះ៧មករា ១៩៧៩ ជាថ្ងៃដែលកូនខ្មែរគ្រប់ រូបចងចាំក្នុងក្រអៅបេះដូងជានិច្ច មាន៧មករា ទើបមានថ្ងៃនេះ ថ្ងៃនៃស្នាមញញឹម ប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍ និងរីកចម្រើនគ្រប់វិស័យ ក្លាយជាប្រទេសមួយដ៏រុងរឿង៕(អត្ថបទ ៖ សន ពិសិដ្ឋ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation