អគ្គស្នងការនគរបាលជាតិ ជំរុញដល់កម្លាំងសមត្ថកិច្ចការពារឲ្យបានម៉ឺងម៉ាត់ខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧ មករា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា (១៩៧៩-២០១៩) នឹងត្រូវប្រារព្ធធ្វើនៅពហុកីឡាដ្ឋានជាតិអូឡាំពិក នាថ្ងៃច័ន្ទ សប្តាហ៍ក្រោយនោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿនអគ្គស្នងការនគរបាលជាតិ និងជាប្រធាន អនុគណកម្មការការពារសន្តិសុខ បានជំរុញដល់សមត្ថកិច្ចទាំងអស់ ត្រូវការពារសន្តិសុខឲ្យបានម៉ឺងម៉ាត់បំផុតជូនដល់អ្នកចូលរួម មិនត្រូវមានភាពចន្លោះប្រហោងណាមួយនោះឡើយ។

ការជំរុញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បែបនេះធ្វើឡើង នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំផែនការការពារមិទ្ទិញ ៧មករា នៅនាយកដ្ឋានអង្គរក្ស ។

ស្របគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃនេះ ក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋ សូមជៀសវាងការធ្វើចរាចរក្នុងអំឡុងពេលប្រារព្ធបុណ្យខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧មករា ស្ថិតនៅតំបន់ជុំវិញពហុកីឡដ្ឋានជាតិអូឡាំពិក ដោយរដ្ឋបាលរាជធានីភ្នំពេញ អះអាងថា អាជ្ញាធរនឹងធ្វើការបញ្ចៀសចរាចរជុំវិញបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីម៉ោង៦ព្រឹកនាថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ រហូតដល់កម្មវិធីប្រារព្ធទិវាត្រូវបានបញ្ចប់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation