រដ្ឋមន្ត្រីការបរទេសអង់គ្លេសនិយាយថា ប្រធានាធិបតីស៊ីរី លោក អាសាដ នឹងនៅតែកាន់អំណាចនេះ ដោយសារមានការគាំទ្រពីរុស្ស៊ី
| ព័ត៌មានអន្តរជាតិ
SHARE

រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Jeremy Hunt និយាយថា ប្រធានាធិបតីស៊ីរីលោក Bashar al-Assad នឹងនៅតែកាន់អំណាចដោយសារតែការគាំទ្រពីប្រទេសរុស្ស៊ី។

ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ Sky News នៅសិង្ហបុរី កាលពីថ្ងៃព្រហស្បតិ៍លោក Jeremy Hunt បាននិយាយថា ប្រទេសស៊ីរីមិនអាចរក្សាសន្តិភាពបាននៅក្រោមរបបលោកអាសាដនោះទេ។
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក Jeremy Hunt ក៏បាននិយាយផងដែរ អំពីការប្រើអាវុធគីមីរបស់អាសាដ ដោយចាត់ទុកលោកជាមេដឹកនាំ ត្រីឆ្តោរ ស៊ីកូនឯង ដែលប្រើអាវុធដ៏ប្រល័យប្រឆាំងនឹងប្រជាជនរបស់គាត់។លោកបន្ថែមថា ចក្រភពអង់គ្លេសកំពុងដឹកនាំការចោទប្រកាន់ប្រឆាំង នឹងការប្រើអាវុធគីមី ហើយថាប្រធានាធិបតីអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា គាត់នឹងមិនអត់ធ្មត់ចំពោះការប្រើប្រាស់អាវុធ គីមីទាំងនោះទេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation