លោក មុន រ៉ាម៉ាឌី បានជំរុញឲ្យបុគ្គលិកខិតខំធ្វើការដើម្បីស្ថានីយទូរទស្សន៍ CNC និងដើម្បីអនាគតបុគ្គលិកផ្ទាល់ខ្លួន
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ទី០៥ ខែមករា នេះ លោក មុន រ៉ាម៉ាឌី បានដឹកនាំអង្គប្រជុំបុគ្គលិកទាំងអស់ដែលបានចូលរួមជាង ១០០នាក់ នៅស្ថានីយទូរទស្សន៍ CNC ស្ថិតផ្លូវជាតិលេខ៥ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនៃកិច្ចប្រជុំនេះ លោក មុន រ៉ាម៉ាឌី បានណែនាំនិងលើកទឹកចិត្តដល់បុគ្គលិកស្ថានីយទូរទស្សន៍ CNC ឲ្យខិតខំធ្វើការងារដើម្បីទ្រទ្រង់ក្រុមហ៊ុនឲ្យកាន់តែរីកចម្រើន និងដើម្បីលើកកម្ពស់ជីវភាពរបស់បុគ្គលិកផ្ទាល់ខ្លួនម្នាក់។

ជាមួយគ្នានេះ លោក មុន រ៉ាម៉ាឌី បានផ្តាំផ្ញើដល់បុគ្គលិកទាំងអស់ឲ្យចេះស្រឡាញ់រាប់អានគ្នាជាគ្រួសារ ចេះសាមគ្គីគ្នា ចេះធ្វើការជាក្រុមឲ្យកាន់តែប្រសើរ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិឲ្យកាន់តែរីកចម្រើន។

សូមបញ្ជាក់ថា កន្លងមកលោក មុន រ៉ាម៉ាឌី ធ្លាប់កាន់តំណែងជាអគ្គនាយកស្ថានីយទូរទស្សន៍ CNC អស់រយៈពេល ៥ ឆ្នាំ ហើយកាលពីថ្ងៃទី២៩ ខែធ្នូ កន្លងមកនេះ អ្នក​ឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបផ្តល់សេចក្តីទុកចិត្តចំពោះ លោក មុន រ៉ាម៉ាឌី ឲ្យលោកចូលកាន់បន្តកាន់តំណែងជាអគ្គនាយកស្ថានីយទូរទស្សន៍ CNC ជាថ្មីបន្តទៀត។


សូមជម្រាបថា ប៉ុស្តិ៍ព័ត៌មានCNC ជាប៉ុស្តិ៍កូនពៅរបស់ក្រុមហ៊ុនCBS ដែលរួមមន ទូរទស្សន៍CTN,MyTV,CTN International ហើយចុងក្រោយនេះបានរួមបន្ថែមវិទ្យុភ្នំពេញ FM 94Mhz មួយទៀតដែលមានបេសកម្មរបស់ខ្លួន គឺផ្សព្វផ្សាយ អប់រំ និងផ្ដល់ជូននូវការកម្សាន្តដោយមានគុណភាពខ្ពស់ រួមទាំងព័ត៌មានទាន់ហេតុការណ៍ និងអាចជឿជាក់បានទៅដល់ប្រជាជនកម្ពុជា ទូទាំងសកលលោក៕
(អត្ថបទ៖អោម ចែតច័ន្ទណារ៉ា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation