ក្នុងថ្ងៃតែមួយសមត្ថកិច្ចបង្រ្កាបបានបទល្មើសចំនួន២ករណី
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៩៖១០នាទីកម្លាំងអធិការក្រុងបានលុងសហការជាមួយកម្លាំងប៉ុស្តិ៍ឡាបានសៀកចុះបង្រ្កាបករណីប្រើប្រាស់អាវុធខុសច្បាប់(អាវុធកែឆ្នៃ)ដោយឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ ហូ វ៉ាន់ទី ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិវៀតណាមនៅភូមិជ័យជំនះសង្កាត់ឡាបានសៀកក្រុងបានលុង ដោយដកហូតបានអាវុធកែឆ្នៃចំនួន០១ដើម និងរណាអារទឹកកក០១ដើម្បីអនុវត្តតាមនិតិវិធី។

ក្នុងថ្ងៃខែឆ្នាំដ៏ដែលនេះដែរវេលាម៉ោង១១:០០នាទី កម្លាំងជំនាញខេត្តសហការណ៍ជាមួយកម្លាំងអធិការក្រុង និងកម្លាំងប៉ុស្តិ៍ឡាបានសៀក បានចុះបង្ក្រាបល្បែងស៊ីសង (ជល់មាន់) នៅចំណុចចំការស្វាយចន្ទី ស្ថិត​នៅ​ក្នុង​ភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ដោយសម្ភារៈដកហូតបានរួមមាន៖


- ម៉ូតូ​ចំនួន០៧ គ្រឿង
- រថយន្ត ០១គ្រឿង ទ្រុងគ្រុងមាន់ចំនួន ០១
- ជញ្ជីង​ចំនួន០១និង សម្ភារៈសម្រាប់ជល់មាន់មួយចំនួនទៀត ។

បច្ចុប្បន្ន សម្ភារៈ​ត្រូវបាន​រក្សាទុក​នៅអធិការដ្ឋានក្រុងបានលុង ដើម្បី​អនុវត្តតាមនីតិវិធី ។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation