ព័ត៌មានអន្តរជាតិ

​​ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ ចុះផ្សាយថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន កំពុងទស្សនកិច្ចនៅប្រទេសចិន

image

លោក គីម ជុងអ៊ុន កំពុងបំពេញដំណើរទស្សនកិច្ច៤ថ្ងៃ នៅក្នុងប្រទេសចិន មុនពេលដែលលោកនឹងជួបជាមួយត្រាំនៅពេលខាងមុខ។

យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ឲ្យដឹងថា លោក គីម និងភរិយា បានចាកចេញពីទីក្រុងព្យុងយ៉ាង តាមរថភ្លើងទៅកាន់ប្រទេសចិន កាលពីល្ងាចម្សិលមិញនេះ ដើម្បីបំពេញទស្សនកិច្ច៤ថ្ងៃ តបតាមការអញ្ជើញពីលោក ស៊ី ជិនពីង។

ដំណើរទស្សនកិច្ច ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ មករាខាងមុខ នឹងពិភាក្សាពីការរៀបចំជំនួបជាលើកទី២ រវាងលោក និងលោក ដូណាល់ ត្រាំ ជាមួយប្រធានាធិបតី ចិន។

សូមជម្រាបថា ដំណើរទៅកាន់ប្រទេសចិន របស់លោក គីម ជុងអ៊ុននេះ ជាដំណើរទស្សនកិច្ចលើកទី៤៕

ព័ត៌មានទាក់ទង...