ព្រះមហាក្សត្រ ត្រាស់បង្គាប់ដាក់ឲ្យប្រើប្រាស់ ច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់ដាក់ឲ្យប្រើប្រាស់ ច្បាប់ស្តីពីវិសោធនកម្មមាត្រា៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ ដែលបើកផ្លូវឲ្យអ្នកនយោបាយជាប់បម្រាម ធ្វើសកម្មភាពនយោបាយឡើងវិញ។

វិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយថ្មី បានស្នើឡើងដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា និងបានចុះហត្ថលេខាស្នើដោយតំណាងរាស្រ្តជាង៣០នាក់ ដើម្បីដាក់សម្ពាធលើគណបក្សដែលកំពុងធ្វើនយោបាយនៅកម្ពុជាណាមួយ ដែលមានទំនាក់ទំនងជាមួយនឹងអ្នកមានទោស ឬទណ្ឌិត។

វិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោបាយថ្មី ដែលសម្រេចកែប្រែចំនួនប្រាំមាត្រា ឯមាត្រា៦ ថ្មី(ពីរ) ដែលបង្ហាញនូវចំណាប់អារម្មណ៍ជាងគេនោះ គឺការកែប្រែឡើងវិញ ដោយមានន័យសេចក្តីដូច្នេះថា គណបក្សនយោបាយមិនត្រូវប្រើប្រាស់សារជាសំឡេង រូបភាព ឯកសារជាលាយលក្ខណ៍អក្សរ ឬសកម្មភាពរបស់ទណ្ឌិតជាប់ទោសបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដើម្បីជាផលប្រយោជន៍នយោបាយខ្លួនឡើយ ហើយគណបក្សនយោបាយទាំងអស់ មិនត្រូវ យល់ព្រមដោយចំហ ឬឃុបឃិតជាមួយ ទណ្ឌិតជាប់ទោស បទឧក្រិដ្ឋ ឬបទមជ្ឈិម និងធ្វើសកម្មភាពណាមួយដើម្បីជាប្រយោជន៍ខ្លួនឡើយ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation