គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានឹងបើកកិច្ចប្រជុំនៅថ្ងៃទី ១០ មករា ដើម្បីកំណត់របៀបវារៈនិងការបរិច្ឆេទ បន្តសម័យប្រជុំលើទី២ ព្រឹទ្ធសភានីតិកាលទី៤
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានដំណឹងនៅថ្ងៃនេះថា នាថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩ ព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការព្រឹទ្ធសភាបានបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងប្រព្រឹត្តទៅ ក្រោមរបៀបវារៈចំនួន ៣៖

១ - ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សូមដាក់សេចក្តីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៤។

២ - ពិនិត្យនិងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភាសូមដាក់សេចក្តីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី,ក្រុមប្រឹក្សាខេត្ត,ក្រុមប្រឹក្សាក្រុង,ក្រុមប្រឹក្សាស្រុក,ក្រុមប្រឹក្សាខ័ណ្ឌ, ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៤។

៣ - កំណត់របៀបវារៈនិងការបរិច្ឆេទបន្តសម័យប្រជុំលើទី២ ព្រឹទ្ធសភានីតិកាលទី៤៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation