ក្រុមហ៊ុនCBSប្រកាសថា បណ្ដាញសង្គមទាំងអស់របស់ខ្លួនគ្រប់គ្រងបានវិញទាំងស្រុងហើយចាប់ពីថ្ងៃទី០៣ ខែមករា​​
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយកម្ពុជា Cambodian Broadcasting Services (CBS) បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុន CBS គ្រប់គ្រងបានវិញទាំងស្រុងហើយនូវ Facebook Page របស់ CNC, CTN, CTN International និង My TV Plus ដែលក្រុមជនងងឹតបាន លួចចូលកាន់កាប់ ហើយបានបង្ហោះសារនិងរូបភាពផ្សេងៗ ដែលមានចរិតប្រឌិត បំភ្លៃ មួលបង្កាច់ ញុះញង់ បំភ័ន្តសាធារណៈមតិ ដើម្បីបម្រើឲ្យគោលនយោបាយក្រុមទុច្ចរិតពិសពុល ប្រមាថ មាក់ងាយថ្នាក់ដឹកនាំជាតិ បុគ្គលមានតួនាទី និងមានចេតនាធ្វើឲ្យប៉ះពាល់ដល់កិត្តិនាមជាតិ និងសន្តិសុខជាតិ។

ជាមួយគ្នានេះ ក្រុមហ៊ុន CBS សូមយកឱកាសនេះ បដិសេធទាំងស្រុងនូវព័ត៌មានប្រឌិតដែលបានបង្ហោះផ្សាយនៅលើ Facebook Page របស់ CNC, CTN, CTN International និង My TV Plus នៅក្នុងអំឡុងពេលដែលជនងងឹត Hacker បានកាន់កាប់ក្នុងរយៈពេលចុងក្រោយនេះ។ ក្រុមហ៊ុន CBS ក៏សូមអំពាវនាវដល់អ្នកទាំងបានចម្លងផ្សាយបន្តទាំងស្រុង (post/share) និង ចែកផ្សាយបន្តនូវព័ត៌មានប្រឌិតនេះ សូមលុបចេញ ដើម្បីចៀសវាងការប្រឈមវិធានការតាមផ្លូវច្បាប់។ ចំពោះ ទង្វើរបស់ក្រុមជនងងឹតនិងគូកន ក្រុមហ៊ុន CBS សូមទុកភារកិច្ចជូនដល់អាជ្ញាធរជំនាញមានសមត្ថកិច្ចធ្វើការសា្រវជ្រាវ និង វែកមុខ យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់។

ក្រៅពីប្រកាសថាបានគ្រប់គ្រងមកវិញនូវបណ្ដាញទំនាក់ទំនងសង្គមទាំងអស់របស់ខ្លួន ក្រុមហ៊ុន CBS បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំ និងបុគ្គលិក នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដែលបានជួយអន្តរាគមន៍យក Facebook Page CNC, CTN, CTN International និង My TV Plus ពីជនអនាមិក មកប្រគល់ឲ្យ ក្រុមហ៊ុន CBS គ្រប់គ្រងវិញ។

សូមជម្រាបថា ក្រុមហ៊ុន CBS ជាបណ្តាញផ្សព្វផ្សាយឈានមុខនៅព្រះរាជាណាចក្រកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងបេសកកម្មបម្រើទូរទស្សនិកជនលើកម្មវិធី សិល្បៈ កម្សាន្ត កីឡា និង ព័ត៌មាន ដោយឈរលើភាពថ្លៃថ្នូរ ដែលឆ្លុះបញ្ចាំងអំពីតម្លៃវឌ្ឍនភាពរបស់មាតុភូមិកម្ពុជា ទាំងនៅក្នុងឆាកជាតិនិងអន្តរជាតិ៕ (អោម ចែតច័ន្ទណារ៉ា)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation