សណ្តែកអង្គុយត្រូវបានកសិករខេត្តកំពង់ចាមប្រមូលផលដើម្បីលក់ទៅឱ្យទីផ្សារ
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ ស្ថិតនៅចម្ងាយប្រមាណ២គីឡូម៉ែត្រពីសាលាឃុំកោះមិត្ត ស្ថិតនៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ប្រជាកិសករ ដែលមានមុខរបរដាំដំណាំផ្សេងៗបាននិងកំពុងប្រមូលផលរបស់ពួកគាត់ក្នុងនោះប្រភេទសណ្តែកអង្គុយ ដែលប្រជាកសិករ បានដាំនៅក្នុងដីល្បាយខ្សាច់ជាប់ទៅនឹងច្រាំងទន្លេមេគង្គ គឺពួកគាត់ចាប់ផ្តើមប្រមូលផលយកទៅលក់ក្រោយ ធ្វើការដាំដុះ អស់រយៈពេល ជាង២ខែ។

បើតាមប្រជាកសិករដែលកំពុងប្រមូលផលសណ្តែកអង្គុយនេះបានបញ្ជាក់ថាពួកគាត់បានធ្វើការដាំដុះក្រោយពេលទឹកទន្លេមេគង្គបានស្រក ក្រៅពីការដាំដំណាំពោត ប៉េងប៉ោះ គឺគាត់ឆ្លៀតដាំដំណាំសណ្តែកដែលជាប្រភេទ សណ្តែកអង្គុយបន្ថែមទៀតដើម្បី ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ។
ប្រជាកសិករដាំសណ្តែកដដែលបានបញ្ជាក់ទៀតថាតម្លៃសណ្តែកអង្គុយ១គីឡូក្រាម តម្លៃ ៤ពាន់រៀលទៅ៥ពាន់រៀល ហើយប្រភេទសណ្តែកអង្គុយនេះគឺគេយកទៅធ្វើជាគ្រឿងផ្សំផ្សេងៗជាដើម។

គួរបញ្ជាក់ថា សណ្តែកអង្គុយ គឺជាឈ្មោះដែលមិនសូវជាមានអ្នកស្គាល់ តែសណ្តែកនេះ តែងត្រូវគេយកមកធ្វើជាបង្អែម (ចាដូវ) ក្រឡាន អន្សមចេក អន្សមជ្រូក ដែលមានមនុស្សជាច្រើនបានស្គាល់ និងធ្លាប់ទទួលទានវាជាមិនខាន។

បើយោងតាម ការស្រាវជ្រាវបានរកឃើញថា សណ្តែកមួយប្រភេទនេះ មានផ្ទុកនូវវីតាមីន និងសារធាតុរ៉ែសំខាន់ៗដែលអាច ជំនួយដល់សុខភាពមនុស្ស ក្នុងការជួយពន្យាភាពចាស់ កាត់បន្ថយជាតិខ្លាញ់ ជំនួយញឆ្អឹង និងសាច់ដុំ ការពារជំងឺបេះដូង និងជួយសម្រកទម្ងន់ជាដើម៕ (អត្ថបទ៖ហ៊ាង ថាច)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation