នាពេលខាងមុខនេះ ម្ចាស់រថយន្តដែលលក់រថយន្ត នឹងមិនតម្រូវឲ្យលក់ស្លាកលេខរថយន្តនោះទេ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនកំពុងព្រៀងបញ្ចប់អនុក្រឹត្យដើម្បីលក់លេខឡានពិសេស ដែលនឹងបើកផ្លូវឲ្យប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិរថយន្ត អាចលក់រថយន្តរបស់ខ្លួនដល់អ្នកថ្មី ដោយមិនបាច់លក់ស្លាកលេខរថយន្តរបស់ខ្លួននោះទេ។ 

ថ្លែងប្រាប់អ្នកយក់ព័ត៌មាន ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០១៩ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០៩ ខែមករា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល  រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានថ្លែងថា ក្នុងពេលឆាប់ខាងមុខ អនុក្រឹត្យដើម្បីលក់ស្លាកលេខពិសេសនឹងត្រូវរៀបចំរួចរាល់ ដោយអនុក្រឹត្យនោះនឹងមិនតម្រូវឲ្យម្ចាស់រថយន្តប្រគល់ស្លាកលេខឲ្យម្ចាស់ថ្មីនោះទេ។ 

ស្ថិតិយានយន្តដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាសរុបទាំងអស់គឺមានចំនួន ប្រមាណជិត៤ លានគ្រឿងក្នុងនោះមានម៉ូតូជាង ៣ លានគ្រឿង និងរថយន្តប្រហែលជាង កន្លះលានគ្រឿង៕អត្ថបទ ÷ រ៉ាន់ រើយ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation