ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុគ្រោងបើកការដ្ឋានសាងសង់នៅចុងខែ២ ឬដើមខែ៣
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហើបប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី៩ ខែមករា ម្សិលមិញនេះថា ផ្លូវល្បឿនលឿនដំបូងគេនៅកម្ពុជា ពីរាជធានីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ អាចនឹងបើកការដ្ឋានសាងសង់ រវាងចន្លោះពីចុងខែកុម្ភៈ ឬក៏ដើមខែមីនា ឆ្នាំ២០១៩ខាងមុខដ៏ឆាប់នេះ។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនរូបនេះ អះអាងថា គ្រឿងចក្រដែលមានតម្លៃជាង១០០លានដុល្លារ អាចនឹងមក ដល់កម្ពុជា នៅចុងខែមករានេះ អ្នកបច្ចេកទេស វិស្វកម្មជាង២០០នាក់បានមកដល់ហើយ ដើម្បីបើកការដ្ឋាន ចំណុចផ្តើមពីភ្នំពេញនៅចំណុចផ្លូវរថភ្លើងកាត់ផ្លូវទំនប់កប់ស្រូវ (ផ្លូវរថភ្លើងកាត់ត្រង់ណា ចំណុចចាប់ផ្តើមចេញត្រង់ចំណុចនោះ) ផ្លូវល្បឿនលឿននេះ មាន៤គន្លង ទទឹងផ្លូវប្រវែង២៤ម៉ែត្រ មានចម្ងាយប្រវែង១៩០គីឡូម៉ែត្រ ក្រាលកៅស៊ូAC មានសួនច្បារ កណ្តាល និងមានរបងសងខាង ប្រើរយៈពេលសាងសង់ប្រហែល៥ឆ្នាំ។

សូមជម្រាបថា តាមបណ្តោយផ្លូវល្បឿនលឿននេះ មានស្ពានវែង និងមធ្យមមាន ៥៦កន្លែង ស្ពានខ្លី ៣៣កន្លែង ស្ពានរំលង ឬផ្លោះផ្លូវមាន ៣២១កន្លែង និងមានកន្លែងឈប់សម្រាកចំនួន៣កន្លែង៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation