ព័ត៌មានជាតិ

នៅថ្ងៃស្អែក សម្តេចសាយ ឈុំ នឹងដឹកនាំសម័យប្រជុំលើកទី២ នីតិកាលទី៤ ព្រឹទ្ធសភា

image

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែ មករា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា បានដឹកនាំគណៈ កម្មាធិការអចិន្ត្រៃយ ដោយមានការចូលរួមពីសំណាក់ប្រធានគណៈកម្មការជំនាញ ព្រឹទ្ធសភាទាំង១០។

ឯកឧត្តម ម៉ម ប៊ុននាង សមាជិកព្រឹទ្ធ សភា និងជាអ្នកនាំពាក្យ មានប្រសាសន៍ឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកព្រឹកថ្ងៃទី ១១ខែមករាឆ្នាំ២០១៩ បន្តសម័យ ប្រជុំលើកទី២នីតិកាលទី៤ក្រោមអធិបតី ភាពសម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ បានបង្ហាញថា របៀបវារៈអចិន្ត្រៃយ៍ព្រឹទ្ធសភា នាថ្ងៃនេះរួមមាន៖
-ពិនិត្យនិងសម្រេចលើសំណើរបស់គណ កម្មការទី៦សុំដាក់សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋ បាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី២ព្រឹទ្ធសភា នីតិកាលទី៤។
-ពិនិត្យនិងសម្រេចលើសំណើរបស់គណ កម្មការទី៦សុំដាក់សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទៅក្នុងរបៀបវារៈសម័យប្រជុំលើកទី២ព្រឹទ្ធសភា នីតិកាលទី៤៕(អត្ថបទ៖ វង សុភ័ក្ត្រ)