រដូវធ្វើប្រហុកផ្អកលើកទី២ ត្រីនឹងត្រូវច្រើនចាប់ពីថ្ងៃទី១១ ដល់ ១៧ មករា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ រដ្ឋបាលជលផល ប្រកាសថា ចាប់ពីថ្ងៃស្អែកនេះទៅ ត្រីសម្រាប់ធ្វើប្រហុក និងផ្អក នឹងចាប់ផ្តើមត្រូវជាលើកទី២ ដោយអំពាវនាវឲ្យពលរដ្ឋទៅធ្វើផ្អក ប្រហុក ឲ្យបានគ្រប់ៗគ្នា។

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី០៨ មករា រដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានប្រកាសថា បន្ទាប់ពីបានធ្វើការតាមដានលើស្ថានភាពទឹកក្នុងបឹងទន្លេសាបរួចមកឃើញថា គន្លងដាយនៅតាមដងទន្លេសាប ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញនិងខេត្តកណ្តាល អាចនេសាទត្រីបានច្រើនបន្តទៀត នៅក្នុងខេត្តនោះ ចាប់ពីថ្ងៃ ៦កើតដល់ថ្ងៃ ១២ កើត ដែលត្រូវថ្ងៃទី១១ រហូតដល់ថ្ងៃទី ១៧ ខែមករាឆ្នាំ២០១៩ ខាងមុខនេះ បើសិនជាផ្ទៃមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬទទួលរងនូវឥទ្ធិពលព្យុះណាមួយនោះ។

រដ្ឋបាលជលផលបានប្រកាសអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ។ល។ សម្រាប់ទុកបរិភោគ ប្រចាំឆ្នាំ មេត្តាអញ្ជើញទៅទិញត្រីក្នុងកំលុងនេះឲ្យបានទាន់ពេលវេលា នៅតាមទីកន្លែងដូចបានបញ្ជាក់ជូន។

ជាមួយគ្នានេះរដ្ឋបាលជលផលក៏បាន សំណូមពរដល់អាជ្ញាធរមូលដ្ឋានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋបានធ្វើដំណើរទៅមកស្នាក់នៅនិងដឹកជញ្ជូនប្រកបត្រីកុំឱ្យមានការរាំងស្ទះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation