ឆ្នាំ២០១៨កម្ពុជានាំចេញអង្ករ ទៅទីផ្សារអន្តរជាតិធ្លាក់ចុះ១.៥%បើធៀបនឹងឆ្នាំ២០១៧
| ព័ត៌មានជាតិ
SHARE

របាយការណ៍ផ្លូវការណ៍ ពីច្រកចេញចូលតែមួយ បង្ហាញថា កម្ពុជានាំចេញអង្ករទៅទីផ្សារអន្តរជាតិ ក្នុងឆ្នាំ២០១៨បានជាង៦២ម៉ឺនតោន ដែលចំនួននេះ ធ្លាក់ចុះតិចតួច ដោយគិតជាភាគរយ ធ្លាក់ចុះ១.៥%បើធៀបនឹងឆ្នាំ២០១៧។

របាយការណ៍ដដែល បញ្ជាក់ថា ទីផ្សារដែលទិញអង្ករកម្ពុជាច្រើនជាងគេ គឺទីផ្សារមកពីសហគមន៍អឺរ៉ុប មានចំនួនជិត២៧ម៉ឺនតោន ស្មើនឹង៤២.៩៨% នៃចំនួនដែលនាំចេញទាំងអស់។ ប្រភេទអង្ករ ដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិ មានប្រភេទអង្ករក្រអូប ចំនួន៤៩៣,៥៩៧តោន ស្មើនឹង៧៨.៨២%។ អង្ករសគ្រាប់វែងចំនួន១០៥,៩៩០តោន ស្មើនឹង១៦.៩៣% និងអង្ករចំហុយគ្រាប់វែងចំនួន២៦,៦៣៨តោន ស្មើនឹង៤.២៥%។

ចំពោះប្រទេសដែលទិញអង្ករពីកម្ពុជាវិញ មានប្រទេសចិនជាង១៧ម៉ឺនតោន ស្មើនឹង២៧.១៧ភាគរយ, ប្រទេសបារាំង ឈរនៅលំដាប់លេខ២ ជិត៩ម៉ឺនតោន, លេខ៣ ប្រទេសម៉ាឡេស៊ី ជាង៤ម៉ឺនតោន, លេខ៤ប្រទេស Gabon ជាង៣ម៉ឺនតោន, លេខ៥ ប្រទេសហូឡង់ ជាង២.៦ម៉ឺនតោន, លេខ៦ ប្រទេសវៀតណាម ជាង២.៦ម៉ឺនតោន, លេខ៧ ប្រទេសថៃ ជាង២.៣ម៉ឺនតោន, លេខ៨ ប្រទេសប៉ូឡូញ ជាង២.៣ម៉ឺនតោន, លេខ៩ ប្រទេសប៊ែលហ្ស៊ិក ជិត២ម៉ឺនតោន និងលេខ១០ ប្រទេសអង់គ្លេស ជិត២ម៉ឺនតោន៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation