សហភាពសហជីពធំមួយនិងសហព័ន្ធសហជីពមួយប្រកាសគាំទ្រប្រសាសន៍ប្រមុខរាជរដ្ឋាភិបាលអំពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ​ ៖ សហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា​(Y.P.C.W.R.F) និងសហព័ន្ធសហជីពសម្លេងយុវជនខ្មែរ​ នៅថ្ងៃទី១០មករាឆ្នាំ២០១៩បានចេញសេចក្តីការណ៍មួយស្តីពីការគាំទ្រប្រសាសន៍របស់សម្ដេចតេជោហ៊ុន​ សែននាយករដ្ឋមន្រ្តីកម្ពុជាអំពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ​ បរិយាកាសវិនិយោគទូទៅមួយកាន់តែល្អប្រសើរ ធានាបាននូវសុខមាលភាពកម្មករ​ និយោជិត​ និងប្រជាពលរដ្ឋទូទៅ​។

លោក ឡុង សុផាត​ ប្រធានសហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជាបានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានលើកឡើងនៅថ្ងៃពុធទី ៩ ខែមករាឆ្នាំ ២០១៩ ក្នុងកិច្ចសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីប្រមាណ១៨.២៧៣ នាក់នៅភូមិចមពល​ ឃុំពពេលស្រុកត្រាំកក់​ ខេត្តតាកែវដែលសម្ដេចបានមានប្រសាសន៍យ៉ាងលម្អិតក្នុងការពន្យល់ណែនាំបន្ថែមទៀតដល់បងប្អូនកម្មករ​ កម្មការិនីពាក់ព័ន្ធនឹងការអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍នៃប្រកាសលេខ ៤៤៣ ស្ដីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារដែលចេញដោយក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោកឡុង​ សុផាត​ បានបន្តថា​ សហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជាសង្ឃឹមយ៉ាងមុតមាំថាប្រសាសន៍ពន្យល់ណែនាំដ៏មានសារៈសំខាន់នេះបានធ្វើឱ្យបងប្អូនកម្មករ​ កម្មការិនីទាំងអស់
បានយល់ច្បាស់អំពីគោលការណ៍ច្បាប់ត្រូវអនុវត្តដែលនាំឱ្យជៀសវាងបាននូវការទាមទារមិនសមស្របនានាក្រោមការញុះញង់របស់សហជីពនិងជនខិលខូចមួយចំនួនតូច។

លោកបន្តទៀតថា ប្រសាសន៍របស់សម្ដេចនេះក៏បានលើកឡើងនូវកម្ពស់ស្មារតីនិងជំនឿជឿជាក់របស់បងប្អូនកម្មករ​ កម្មការិនីលើការងាររបស់ពួកគាត់លើម្ចាស់រោងចក្រសហគ្រាសនិងរាជរដ្ឋាភិបាលផងដែរ។បន្ថែមលើសពីនេះទៀតចំណុចដ៏មានតម្លៃនេះបានបង្ហាញដោយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែលមានសម្ដេចជាប្រមុខដឹកនាំនៃការបង្កើតឱ្យមានបរិយាកាសទូទៅមួយកាន់តែប្រសើរ។ និយាយរួមលើការធ្វើឱ្យមានសុខដុមរមណីយកម្មទំនាក់ទំនងវិជ្ជាជីវៈនិងសមភាពនៅកន្លែងការងារ។


​ ក្នុងនាមសហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជាសូមប្ដេជ្ញាគាំទ្រនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនូវកិច្ចសហការគាំពារថែរក្សាអ្នកវិនិយោគឱ្យកាន់តែរឹងមាំបន្ថែមទៀតសំដៅធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចជាតិនិងការលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋទូទៅ។

ទន្ទឹមនោះដែរ​ សហព័ន្ធសហជីពសម្លេងយុវជនខ្មែរ(V.K.Y.U.F)ក៏បានចេញសេចក្តីការណ៍មួយស្តីពីការគាំទ្រប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន​ សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអំពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។

សេចក្តីថ្លែងការណ៍ដែលមានខ្លឹមសារប្រហាក់ប្រហែល​ សហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា​ បានគាំទ្រ​ ប្រសាសន៍ពន្យល់ណែនាំរបស់សម្តេចតេជោហ៊ុន​ សែន​ ថា​ មានសារសំខាន់នេះបានធ្វើឱ្យបងប្អូនកម្មករ​ កម្មការិនីទាំងអស់បានយល់ច្បាស់អំពីគោលការណ៍ច្បាប់ត្រូវអនុវត្តដែលនាំឱ្យជៀសវាងបាននូវការទាមទារមិនសមស្របនានាក្រោមការញុះញង់របស់សហជីពនិងជនខិលខូចមួយចំនួនតូច​ និង​ លើកកម្ពស់ស្មារតីនិងជំនឿជឿជាក់របស់បងប្អូនកម្មករ​ កម្មការិនីលើការងាររបស់ពួកគាត់លើម្ចាស់រោងចក្រសហគ្រាសនិងរាជរដ្ឋាភិបាលផងដែរ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation