សន្តិសុខសុវត្ថិភាព នឹងត្រូវបានធានាដ៏ល្អប្រសេីរ នៃថ្ងៃបោះឆ្នោតជាតិ២៩ ខែកក្កដា ឆ្នាំ២០១៨
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ឯកឧត្តម ខៀវ សុភក្រ័ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់សារព័ត៌មានថា ក្រសួងមហាផ្ទៃបានបញ្ជាទៅអគ្គស្នងការនគរបាលជាតិរួចជាស្រេចហេីយ ឲ្យចាត់វិធានការតាមច្បាប់ជាដាច់ខាតដោយគ្មានការអនុគ្រោះដល់បុគ្គលទាំងឡាយណា បេីទោះបីរូបវន្តបុគ្គលក្តី ឬនីតិបុគ្គលក្តី ដែលឃោសនាតាមគ្រប់រូបភាពមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត។ អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះឱ្យដឹងទៀតថា ការដាក់ចេញបទបញ្ជានេះធ្វើឡើងតាមសំណើររបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត គជប។


ឯកឧត្តម ខៀវ សុភក្រ័ បន្តថា ដូចនេះមន្ត្រីនគរបាលយុត្តិធម៌ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ត្រូវតែអនុវត្តតួនាទី និងភារកិច្ចនេះ ឲ្យបានមុឺងម៉ាត់ជាដាច់ខាត ដោយគ្មានការលេីកលែងជាដាច់ខាត ដេីម្បីធានាការពារឲ្យបានដាច់ខាតនូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រនីតិកាលទី៦ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ ប្រកបដោយភាពរលូន និងល្អប្រសេីរបំផុត។


សូមជំរាប ប្រជាពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនឹងត្រូវទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដេីម្បីជ្រេីសតាំង និងជ្រេីសរេីសមេដឹកនាំជាតិ តាមរយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation