អ្នកប្រើប្រាស់វ៉ាយហ្វាយសាធារណៈ ប្រឈមនឹងហានីភ័យនៃការលួចយកព័ត៌មានផ្ទាល់ខ្លួន
| បច្ចេកវិទ្យា
SHARE

ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បាន បញ្ជាក់ថា ប្រជាពលរដ្ឋភាគច្រើនតែងតែ ប្រើប្រាស់វ៉ាយហ្វាយ សាធារណៈ (Public Wi-Fi) សឹងតែគ្រប់ពេលវេលានៅហាងកាហ្វេ ភោជនីយដ្ឋាន ព្រលានយន្តហោះ និងទីសាធារណៈមួយចំនួន។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អះអាងថា ការប្រើវ៉ាយហ្វាយ សាធារណៈ (Public Wi-Fi)នេះ ភាគច្រើនគឺ មិនបានចាប់ អារម្មណ៍ថា រាល់ការប្រើប្រាស់ទាំងអស់នេះ អាចនាំមកនូវហានិភ័យផ្សេងៗ ដូចជាការលួចយកព័ត៌មានផ្ទាល់ខ្លួន (រូបភាព និង ឯកសារ) លេខសម្ងាត់ (Password) និងចែកចាយមេរោគ (Virus Malware)ជាដើម។

ដើម្បីឱ្យការប្រើប្រាស់វ៉ាយហ្វាយសាធារណៈប្រកបដោយសុវត្តិភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានណែនាំនូវចំណុចមួយចំនួន៖

- បញ្ជាក់ឲ្យប្រាកដថាវ៉ាយហ្វាយដែលបានភ្ជាប់គឺជាវ៉ាយហ្វាយដែលមានប្រភពច្បាស់លាស់

- ជៀសវាងការចូលទៅក្នុងគណនីសំខាន់ៗដូចជា ធនាគារ iCloud និង Email ជាដើម

- បិទប្រព័ន្ធវ៉ាយហ្វាយពេលដែលលោកអ្នកពុំត្រូវការប្រើប្រាស់

- បិទ Network Sharing នៅលើកុំព្យូទ័រដើម្បីជៀសវាងកុំព្យូទ័រដទៃទៀតភ្ជាប់ចូលកុំព្យូទ័ររបស់លោកអ្នក៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation