ព្រឹត្តិការណ៍​កីឡាជាតិ​លើក​ទី​២ ឆ្នាំ​២០១៨នឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែឧសភា ខាងមុខនេះហើយ
| ព័ត៌មានជាតិ
SHARE



ភ្នំពេញ ៖ នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នេះដែរ នៅពហុកីឡាដ្ឋានជាតិអូឡាំពិកបានរៀបចំកម្មវិធីហ្វឹកហាត់ត្រៀមសម្តែងទស្សនីយភាព «យើងខ្មែរ» ក្នុងពិធីបើកព្រឹត្តិការណ៍ ការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ ក្រោម​ប្រធាន​បទ ​«​កីឡា​ដើម្បី​សន្តិភាព​និង​ការ​អភិវឌ្ឍ​» ។

យោង​តាម​កម្មវិធី​ការ​ប្រកួត​កីឡា​ជាតិ លើក​ទី​២ ឆ្នាំ​២០១៨ ក្រោម​ការ​សហការ​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ត្រូវ​ចាប់​ផ្តើម​បើកសម្ពោធនៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនេះ ហើយនឹង​ត្រូវបិទ​នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ។

ឯកឧត្តម វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា
កម្មវិធីហ្វឹកហាត់ត្រៀមសម្តែងទស្សនីយភាព «យើងខ្មែរ» ក្នុងពិធីបើកព្រឹត្តិការណ៍ ការប្រកួតកីឡាជាតិលើកទី២ ឆ្នាំ២០១៨ ក្រោម​ប្រធាន​បទ ​«​កីឡា​ដើម្បី​សន្តិភាព​និង​ការ​អភិវឌ្ឍ​»៕



អត្ថបទ ៖ ឃឹម វិសាល

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation