សម្រង់ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយអ្នកព័ត៌មានលើកទី៣ ឆ្នាំ២០១៩៖
| ព័ត៌មានជាតិ
SHARE

សម្រង់ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយអ្នកព័ត៌មានលើកទី៣ ឆ្នាំ២០១៩៖

សម្តេចតេជោ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងក្រសួងពាក់ព័ន្ធត្រូវពិភាក្សាគ្នាអំពីការស្នើសុំពន្យារពេលការផ្តូរពីប្រព័ន្ធអាណាឡុក ទៅជាប្រព័ន្ធឌីជីថល សម្រាប់ការផ្សាយទូរទស្សន៍នៅកម្ពុជា។


សម្តេចតេជោ៖ ប្រទេសជឿនលឿនយ៉ាងណា ក៏គេបង្កើនការប្រុងប្រយ័ត្នចំពោះឧក្រិដ្ឋកម្មបច្ចេកវិទ្យានិងព័ត៌មានក្លែងក្លាយ។


សម្តេចតេជោ៖ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យានិងព័ត៌មានក្លែងក្លាយ មិនមែនចាត់ទុកថា ជារបបផ្តាច់ការនោះទេ។


សម្តេចតេជោ៖ ស្ថាប័នព័ត៌មានទាំងអស់ត្រូវដើរតួនាទីជាកញ្ចក់ឆ្លុះនៃស្ថានភាពពិតនៃសង្គម។


សម្តេចតេជោ៖ អ្នកសារព័ត៌មានត្រូវធ្វើជាស្ពានចម្លងពីរដ្ឋាភិបាលទៅពលរដ្ឋ និងពីពលរដ្ឋទៅរដ្ឋាភិបាល ទាំងគោលនយោបាយ ក៏ដូចជាកង្វល់របស់ពលរដ្ឋ។ 


សម្តេចតេជោ៖ អ្នកសារព័ត៌មាន ត្រូវប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយព័ត៌មានដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ។


សម្តេចតេជោ៖ អ្នកសារព័ត៌មានសូមជួយរិះគន់ស្ថាបនាអំពីការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីជួយកែលម្អជីវភាពប្រជាពលរដ្ឋ។


សម្ដេចតេជោ៖ ស្ថាប័នសារព័ត៌មានត្រូវចូលរួមវិភាគទានអំពីយុទ្ធសាស្ត្រទាំងថ្នាក់តំបន់និងអន្តរជាតិ។

សម្តេចតេជោ៖ ម្សិលមិញ ខ្ញុំបានទស្សនាតុមូលរបស់ទូរទស្សន៍CNC ។ 

សម្តេចតេជោ៖ មិនយល់ស្របចំពោះការចង់បានសារព័ត៍មានជាស្តង់ដារអន្តរជាតិទេ ព្រោះស្តង់ដារអន្តរជាតិមានតែក្នុងវិស័យកីឡាមួយប៉ុណ្ណោះ។

សម្តេចតេជោ៖ សូមអ្នកលេងFacebook  ទាំងអស់នៅកម្ពុជាបញ្ឈប់ការជេរបញ្ចោរគ្នា។ 

សម្ដេចតេជោ៖ អ្នកសារព័ត៌មាន ត្រូវមានវិជ្ជាជីវៈត្រឹមត្រូវ មិនត្រូវញ៉ុះញ៉ង់និងជេរប្រមាថ។

សម្តេចតេជោ៖ សូមឲ្យអ្នកសារព័ត៌មាន កុំដើរតួជាតុលាការកាត់ក្តី។ 

សម្តេចតេជោ៖ ត្រូវលុបបំបាត់សារព័ត៌មានដែលជម្រិតទារប្រាក់។ 

សម្ដេចតេជោ៖ ការប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ គឺត្រូវផ្សព្វផ្សាយព័ត៍មានពិត។ 

សម្តេចតេជោ៖ សារព័ត៌មានអនឡាញខ្លាំងៗនៅកម្ពុជា មានដូចជា Fresh News,Swiftnews,ដើមអម្ពិល និង ថ្មីថ្មី  ជាដើម។

សម្តេចតេជោ៖ សូមបើកឲ្យមានការប្រកួតប្រជែងការផ្សព្វផ្សាយព័ត៌មានដែលផ្សាយព័ត៍មានលឿននិងព័ត៍មានពិត។

សម្តេចតេជោ៖ ស្ថាប័នព័ត៌មាន,សហព័ន្ធនិងសមាគមទាំងអស់ត្រូវយកចិត្តទុកដាក់ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះ។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation