អាជ្ញាធរខេត្តស្ទឹងត្រែងប្រារព្ធខួបលើកទី៤០ឆ្នាំនៃទីវាជ័យជំនះ
| ព័ត៌មានជាតិ
SHARE

ខេត្តស្ទឹងត្រែង ៖​ នរណាក៏ដឹងដែរថា ៧កមរា ឆ្នាំ១៩៧៩ គឺជាទិវាជ័យជំនះ ដែលកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានរំដោះប្រទេសកម្ពុជាអោយរួចផុតពីឋាននរកអវចី ក្រោមការត្រួតត្រាបស់ខ្មែរក្រហម មានប៉ុល ពត-អៀងសារី-ខៀវសំផន និងនួនជា ជាមេខ្លោង។

ក្នុងរយ:ពេលតែ៣ឆ្នាំ ៨ខែនិង២០ថ្ងៃ នៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលដឹកនាំដោយប៉ុលពត អៀងសារី ខៀវសំផន នួនជា មានមនុស្សជិត២លាននាក់ត្រូវបានកាប់សំលាប់យ៉ាងឃោរឃៅនិងស្លាប់យ៉ាងវេទនា ដោយការបង្អត់អាហារ និងការធ្វើទារុណកម្មផ្សេងៗ

ខួបទី៤០ឆ្នាំ នៃទិវាជ័យជំនះ៧មករានាព្រឹកនេះបានប្រារព្ធឡើងនៅក្នុងពហុកីឡាឋានខេត្ត ក្រោមអធិបតីភាពឯកឧត្តមឡួយ សុផាត អ្នកតំាងរាស្ត្រមណ្ឌលខេត្តស្ទឹងត្រែង ឯកឧត្តមឈឹម រចនា ប្រធានក្រុមប្រក្សាខេត្ត ឯកឧត្តមម៉ុម សារឿន អភិបាលខេត្ត អស់លោក លោកស្រី អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជំវិញខេត្ត អភិបាលក្រុង ស្រុក ឃុំសង្កាត់ ព្រះសង្ឃ សីលវន្ត សីលវតី សិស្ស និស្សិត និងប្រជាពលរដ្ឋប្រមាណ៤៣០០នាក់ចូលរួមផងដែរ។

រយ:៤០ឆ្នាំនៃការដួលរលំរបបខ្មែរក្រហម បានធ្វើអោយខេត្តស្ទឹងត្រែងកំពុងមានការអភិវឍ្ឍលើគ្រប់វិស័យ។ហើយរហូតមកដល់បច្ចុប្បន្នខេត្តស្ទឹងត្រែងមានវារីអគ្គិសនីធំជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានកម្លាំងថាមពល៤០០មេហ្គាវ៉ាត់។ដោយ ៖ ម៉ាក់មេត្តា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation