សម្តេចតេជោ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅចិន ចាប់ពីថ្ងៃទី២០ ដល់២៣មករានេះ
| ព័ត៌មានជាតិ
SHARE

សម្តេចតេជោ នាយករដ្ឋមន្រ្តី មានប្រសាសន៍ថា សម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន ចាប់ពីថ្ងៃទី២០ដល់២៣ មករា ២០១៩ ដើម្បីបង្កើនទំនាក់ទំនងគ្រប់វិស័យ ជាពិសេសគឺទាក់ទាញភ្ញៀវទេសចរ។

សម្តេចបន្តថា នៅឆ្នាំ២០១៨កម្ពុជាទទួលបានភ្ញៀវទេសចរចិន បាន១លាន៦សែននាក់។
សម្តេចតេជោ បញ្ជាក់ថា កម្ពុជាចង់បានគោលដៅទទួលភ្ញៀវទេសចរចិន ឲ្យបាន៣ទៅ៤លាននាក់ ហើយត្រូវទិញអង្ករកម្ពុជាហូបពេលមកទេសចរណ៍នៅកម្ពុជា។ ចំណែកប្រទេសថៃវិញបច្ចុប្បន្នគេទាក់ទាញភ្ញៀវទេសចរចិន បាន១០លាននាក់ហើយ។

សម្តេចតេជោ បានបង្ហាញឆន្ទៈចង់បានភ្ញៀវទេសចរចិន នៅឆ្នាំ២០២០ ឲ្យបាន៥លាននាក់៕(ដោយ៖ ហ៊ន សុភ័ក្រ)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation