សភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំវេទិកាសភាអាស៊ីប៉ាស៊ីហ្វិកលើកទី២៧ រយៈពេល៤ថ្ងៃក្នុងខេត្តសៀមរាបអង្គរ
| ព័ត៌មានជាតិ
SHARE

​ភ្នំពេញ៖ មុនបើកកិច្ចប្រជុំវេទិកានេះ នាព្រឹកថ្ងៃទី១៤ ខែមករា ឯកឧត្តមឈាង វុន ប្រធានគណៈកម្មការទី៥រដ្ឋសភានិងជាអនុ ប្រធានគណៈកម្មការអចិន្ត្រៃយ៍រៀបចំវេទិកា បានមានប្រសាសន៍បញ្ជាក់ថា កិច្ចប្រជុំវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក លើកទី២៧ មាន របៀបវារៈពិភាក្សាអំពីបញ្ហាឧបទ្វីប កូរ៉េ និងបញ្ហាជម្លោះសមុទ្រចិន ខាងត្បូង ដែលមានបណ្តាប្រទេសជាសមាជិកអាស៊ានមួយ ចំនួនពាក់ព័ន្ធក្នុងជម្លោះនោះ និងពិភាក្សាបញ្ហាឧបទ្វីបកូរ៉េដែរ។

ឯកឧត្តម ឈាង វុន មានប្រសាសន៍បញ្ជាក់ទៀតថា យើងមានគ្រួសារអាស៊ាន អ៊ីចឹងហើយការសម្រេចរបស់យើងតែងតែពឹងផ្អែក ទាំងស្រុងលើសេចក្តីសម្រេចអាស៊ាន ជាតំណាងនៃរដ្ឋាភិបាលនៃប្រទេសជាសមាជិកអាស៊ាន។ ពាក់ព័ន្ធនឹងជម្លោះសមុទ្រចិន ខាងត្បូងអាស៊ានមានជំហររួម រួចហើយដោយអនុវត្តតាមសេច ក្តីសម្រេច DOC&COC និង ការដោះស្រាយវិវាទជម្លោះ ដោយសន្តិ វិធី គ្មានអំពើហិង្សា និងលើកទឹកចិត្តឲ្យប្រទេសភាគីពាក់ព័ន្ធ និងជម្លោះសមុទ្រ ចិនខាងត្បូងដោយសន្តិវិធី។

ឯកឧត្តម ឈាង វុន បានបញ្ជាក់ទៀតថា,បញ្ហាជម្លោះក្នុងឧបទ្វីបកូរ៉េ គឺអាស៊ាន មានគោលជំហរដូចអង្គការសហប្រជាជាតិអ៊ីចឹង ដែរ ។គ្មានជម្លោះណាមួយដែលចប់ដោយគ្មានការចរចានោះទេ បញ្ហាឧបទ្វីបកូរ៉េ គឺយើងស្នើឲ្យកូរ៉េខាង ជើងនិងសហរដ្ឋអាម៉េរិក ដែលជាតួអង្គជម្លោះចូលតុចរចា ជជែក គ្នា ឲ្យបានច្រើនដង ច្រើនលើកកាន់តែល្អ ដើម្បីមានដំណោះស្រាយវិជ្ជាមាន។ បញ្ហាជម្លោះនោះមានពន្លឺខ្លះហើយ ដែលអាម៉េរិក បានព្យាយាមបន្តជួបចរចាជា មួយមេដឹកនាំកូរ៉េខាងជើងដែរហើយ៕



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation