ព័ត៌មានជាតិ

វីង- អម្រឹត សហការគ្នាផ្ដល់សេវាដាក់ប្រាក់និងផ្ទេរប្រាក់រវាងគណនីនិងគណនី

image

​ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាធនាគារចល័តនាំមុខគេនៅកម្ពុជា បានសហការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដំណើរការ នូវសេវាសេវាដាក់ប្រាក់ និងផ្ទេរប្រាក់រវាងគណនី និងគណនី ដើម្បីផ្តល់ភាពងាយស្រួលមួយកម្រិតទៀត ដល់អតិថិជននៃក្រុមហ៊ុនទាំង២។

តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់វីង និងអម្រឹត អាចធ្វើការផ្ទេរប្រាក់ ពីគណនីអម្រឹតទៅគណនីវីង ឬពីគណនីវីងទៅគណនីអម្រឹត តាមរយៈកម្មវិធី ស្មាតហ្វូនវីង ឬ USSD *989# ។ លើសពីនេះទៀត អតិថិជនរបស់អម្រឹត អាចដាក់ប្រាក់ទៅក្នុងគណនីអម្រឹតរបស់ពួកគេ ដោយគ្រាន់តែទៅកាន់ភ្នាក់ងារវីងជាង ៦ពាន់ កន្លែង នៅទូទាំងប្រទេស។ តាមរយៈសេវាថ្មីនេះ ពួកគេអាចចូលទៅក្នុងកម្មវិធី Wing Money ឬ USSD *989# ដើម្បីធ្វើការផ្ទេរប្រាក់ ឬទៅភ្នាក់ងារវីងណាមួយ ដើម្បីធ្វើការ ដាក់ប្រាក់ទៅក្នុងគណនីអម្រឹត ដែលភាពងាយស្រួល អាចជួយបង្កើនផលបត្រហិរញ្ញវត្ថុរបស់ពួកគាត់ ក្នុងការប្រើប្រាស់នាពេលអនាគត ឬការបង់ប្រាក់សងត្រលប់ នៃប្រាក់កម្ចីប្រចាំខែរបស់ពួកគាត់។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង បានមានប្រសាសន៍ថា ភាពជាដៃគូរវាងវីង និងអម្រឹត ត្រូវបានធ្វើឡើងក្នុងការប្តេជ្ញាចិត្តរួមគ្នា នៅក្នុងការដាក់បញ្ចូល ហិរញ្ញវត្ថុ ទៅដល់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងចូលរួមចំណែក ដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។

លោក ចូចូ ម៉ាឡូឡូសបន្តទៀតថា «ជាមួយនឹងការចាប់ផ្តើមនេះ យើងបានឈានដល់ដំណាក់កាលមួយផ្សេងទៀត នៅក្នុងបេសកកម្មរបស់យើង ដើម្បីផ្ដល់សេវាផ្ទេរប្រាក់ និងតម្រូវការដាក់ប្រាក់ របស់អតិថិជនរបស់យើង។ មិនថាជាការធ្វើប្រតិបតិ្តការហិរញ្ញវត្ថុប្រចាំថ្ងៃ ការបង្វិលប្រាក់សម្រាប់ធ្វើការវិនិយោគ ក្នុងរយៈពេលវែង ឬការដាក់ប្រាក់ បញ្ញើជាសាច់ប្រាក់ភ្លាមៗ គឺវាស្ថិតនៅក្នុងដៃរបស់អតិថិជន វីង និង អម្រឹត តាមរយៈសេវាកម្មផ្ទេរប្រាក់ពីគណនីទៅគណនី និងការដាក់ប្រាក់បញ្ញើជាសាច់ប្រាក់ រួមជាមួយ នឹងការផ្ដល់ជូននូវលទ្ធភាពជាច្រើនផ្សេងទៀត។»

លោក ជា ផល្លារិន អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានមានប្រសាសន៍ថា គោលបំណងធំបំផុត នៃការចាប់ផ្តើមដំណើការ របស់គ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរនេះ គឺដើម្បីបំពេញតម្រូវការ សេវាហិរញ្ញវត្ថុរបស់អតិថិជន និងធានាថា ពួកគាត់មានឧបករណ៍ដើម្បីសម្របសម្រួល ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ក្នុងរយៈពេលខ្លី និងរយៈពេលវែង ដែលពួកគាត់ត្រូវធ្វើ។

ភាពជាដៃគូនេះ នឹងអនុញ្ញាតឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ឈានទៅដល់អតិថិជនគោលដៅរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ ដែលមានវត្តមានភ្នាក់ងារវីង នៅទីនោះ បន្ថែមទៅលើសេវាកម្មបង់ត្រលប់នៃប្រាក់កម្ចី ដែលស្ថាប័នទាំងពីរ បានផ្ដល់ជូនកាលពី ២ ឆ្នាំមុន។ បន្ថែមពីលើភាពងាយស្រួល នៃការផ្ទេរប្រាក់រវាងគណនីនិង គណនី អតិថិជនរបស់អម្រឹត ក៏អាចរីករាយជាមួយនឹងសេវាកម្មហិរញ្ញវត្ថុចល័តថ្មី ដែលផ្តល់ជូននៅក្នុងកម្មវិធី ស្មាតហ្វូនវីងរួមមាន សេវាផ្ទេរប្រាក់ក្នុងស្រុកនិងអន្តរជាតិ ការបញ្ចូលទឹកប្រាក់ទូរស័ព្ទ ការទូទាត់វិក្កយបត្រទូទាត់តាមអ៊ីនធឺណិត និង QR កូដ និងប្រតិបត្តិការជាច្រើនទៀត។

ដើម្បីអបអរសាទរចំពោះភាពជាដៃគូនេះ ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ អតិថិជនដែលធ្វើប្រតិបត្តិការផ្ទេរប្រាក់ រវាងគណនីវីងនិងអម្រឹត និងពីគណនីអម្រឹតទៅគណនីវីង នឹងមិនត្រូវបានគិតថ្លៃសេវានោះទេ។ ការមិនគិតកម្រៃនេះ ផ្ដល់ជូនចំពោះតែអតិថិជន ដែលធ្វើប្រតិបត្តិការតាមរយៈកម្មវិធី Wing Money ឬUSSD *989# តែប៉ុណ្ណោះ៕វីង- អម្រឹត សហការគ្នាផ្ដល់សេវាដាក់ប្រាក់និងផ្ទេរប្រាក់រវាងគណនីនិងគណនី ​ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាធនាគារចល័តនាំមុខគេនៅកម្ពុជា បានសហការជាមួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ដំណើរការ នូវសេវាសេវាដាក់ប្រាក់ និងផ្ទេរប្រាក់រវាងគណនី និងគណនី ដើម្បីផ្តល់ភាពងាយស្រួលមួយកម្រិតទៀត ដល់អតិថិជននៃក្រុមហ៊ុនទាំង២។

តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់វីង និងអម្រឹត អាចធ្វើការផ្ទេរប្រាក់ ពីគណនីអម្រឹតទៅគណនីវីង ឬពីគណនីវីងទៅគណនីអម្រឹត តាមរយៈកម្មវិធី ស្មាតហ្វូនវីង ឬ USSD *989# ។ លើសពីនេះទៀត អតិថិជនរបស់អម្រឹត អាចដាក់ប្រាក់ទៅក្នុងគណនីអម្រឹតរបស់ពួកគេ ដោយគ្រាន់តែទៅកាន់ភ្នាក់ងារវីងជាង ៦ពាន់ កន្លែង នៅទូទាំងប្រទេស។ តាមរយៈសេវាថ្មីនេះ ពួកគេអាចចូលទៅក្នុងកម្មវិធី Wing Money ឬ USSD *989# ដើម្បីធ្វើការផ្ទេរប្រាក់ ឬទៅភ្នាក់ងារវីងណាមួយ ដើម្បីធ្វើការ ដាក់ប្រាក់ទៅក្នុងគណនីអម្រឹត ដែលភាពងាយស្រួល អាចជួយបង្កើនផលបត្រហិរញ្ញវត្ថុរបស់ពួកគាត់ ក្នុងការប្រើប្រាស់នាពេលអនាគត ឬការបង់ប្រាក់សងត្រលប់ នៃប្រាក់កម្ចីប្រចាំខែរបស់ពួកគាត់។

លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង បានមានប្រសាសន៍ថា ភាពជាដៃគូរវាងវីង និងអម្រឹត ត្រូវបានធ្វើឡើងក្នុងការប្តេជ្ញាចិត្តរួមគ្នា នៅក្នុងការដាក់បញ្ចូល ហិរញ្ញវត្ថុ ទៅដល់អ្នកមិនមានគណនីធនាគារ និងមិនស្ថិតក្នុងបណ្តាញធនាគារ ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងចូលរួមចំណែក ដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ។

លោក ចូចូ ម៉ាឡូឡូសបន្តទៀតថា «ជាមួយនឹងការចាប់ផ្តើមនេះ យើងបានឈានដល់ដំណាក់កាលមួយផ្សេងទៀត នៅក្នុងបេសកកម្មរបស់យើង ដើម្បីផ្ដល់សេវាផ្ទេរប្រាក់ និងតម្រូវការដាក់ប្រាក់ របស់អតិថិជនរបស់យើង។ មិនថាជាការធ្វើប្រតិបតិ្តការហិរញ្ញវត្ថុប្រចាំថ្ងៃ ការបង្វិលប្រាក់សម្រាប់ធ្វើការវិនិយោគ ក្នុងរយៈពេលវែង ឬការដាក់ប្រាក់ បញ្ញើជាសាច់ប្រាក់ភ្លាមៗ គឺវាស្ថិតនៅក្នុងដៃរបស់អតិថិជន វីង និង អម្រឹត តាមរយៈសេវាកម្មផ្ទេរប្រាក់ពីគណនីទៅគណនី និងការដាក់ប្រាក់បញ្ញើជាសាច់ប្រាក់ រួមជាមួយ នឹងការផ្ដល់ជូននូវលទ្ធភាពជាច្រើនផ្សេងទៀត។»

លោក ជា ផល្លារិន អគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានមានប្រសាសន៍ថា គោលបំណងធំបំផុត នៃការចាប់ផ្តើមដំណើការ របស់គ្រឹះស្ថានហិរញ្ញវត្ថុទាំងពីរនេះ គឺដើម្បីបំពេញតម្រូវការ សេវាហិរញ្ញវត្ថុរបស់អតិថិជន និងធានាថា ពួកគាត់មានឧបករណ៍ដើម្បីសម្របសម្រួល ក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ក្នុងរយៈពេលខ្លី និងរយៈពេលវែង ដែលពួកគាត់ត្រូវធ្វើ។

ភាពជាដៃគូនេះ នឹងអនុញ្ញាតឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ឈានទៅដល់អតិថិជនគោលដៅរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅក្នុងតំបន់ ដែលមានវត្តមានភ្នាក់ងារវីង នៅទីនោះ បន្ថែមទៅលើសេវាកម្មបង់ត្រលប់នៃប្រាក់កម្ចី ដែលស្ថាប័នទាំងពីរ បានផ្ដល់ជូនកាលពី ២ ឆ្នាំមុន។ បន្ថែមពីលើភាពងាយស្រួល នៃការផ្ទេរប្រាក់រវាងគណនីនិង គណនី អតិថិជនរបស់អម្រឹត ក៏អាចរីករាយជាមួយនឹងសេវាកម្មហិរញ្ញវត្ថុចល័តថ្មី ដែលផ្តល់ជូននៅក្នុងកម្មវិធី ស្មាតហ្វូនវីងរួមមាន សេវាផ្ទេរប្រាក់ក្នុងស្រុកនិងអន្តរជាតិ ការបញ្ចូលទឹកប្រាក់ទូរស័ព្ទ ការទូទាត់វិក្កយបត្រទូទាត់តាមអ៊ីនធឺណិត និង QR កូដ និងប្រតិបត្តិការជាច្រើនទៀត។

ដើម្បីអបអរសាទរចំពោះភាពជាដៃគូនេះ ចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ អតិថិជនដែលធ្វើប្រតិបត្តិការផ្ទេរប្រាក់ រវាងគណនីវីងនិងអម្រឹត និងពីគណនីអម្រឹតទៅគណនីវីង នឹងមិនត្រូវបានគិតថ្លៃសេវានោះទេ។ ការមិនគិតកម្រៃនេះ ផ្ដល់ជូនចំពោះតែអតិថិជន ដែលធ្វើប្រតិបត្តិការតាមរយៈកម្មវិធី Wing Money ឬUSSD *989# តែប៉ុណ្ណោះ៕


ព័ត៌មានទាក់ទង...