សម្តេចតេជោ ៖ វេទិកាសភាអាស៊ីប៉ាស៊ីហ្វីក ដែលធ្វើឡើងនៅកម្ពុជាជាលើកដំបូងនាពេលនេះ គឺជាមោទនភាពសម្រាប់កម្ពុជាក្រោមសុខសន្តិភាព
| ព័ត៌មានជាតិ
SHARE

សៀមរាប៖ ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី ប៉ាស៊ីហ្វីក នាព្រឹកថ្ងៃទី១៥មករាឆ្នាំ២០១៩នេះ ដែលធ្វើឡើងនៅខេត្តសៀមរាប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា កិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី ប៉ាស៊ីហ្វីក ដែលធ្វើឡើងនៅកម្ពុជាជាលើកដំបូងនាពេលនេះគឺជាមោទនភាពណាស់សម្រាប់កម្ពុជាក្រោមសុខសន្តិភាពប្រទេសកម្ពុជា។

សម្តេចតេជោបានថ្លែងប្រាប់ភ្ញៀវបរទេសដែលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិការសភាអាស៊ី ប៉ាស៊ីហ្វីក ថា កាលពី៤០ឆ្នាំមុនកម្ពុជាគឺជាវាលពិឃាត។

ក្នុងឱកាសនេះសម្តេចតេជោក្នុងនាមជាពលរដ្ឋខ្មែរ ក្នុងនាមជាប្រជាជនខ្មែរទូទាំងប្រទេសបានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម កងទ័ពវៀតណាមដែលបានជួយជ្រោមជ្រែងជួយកសាងកម្លាំងទ័ពចូលរួមរំដោះកម្ពុជាពីការកាប់សម្លាប់ដ៏ឃោរឃៅរបស់ប៉ុលពត។ 


សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងប្រាប់ភ្ញៀវបរទេសដែលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី២៧ នៃវេទិកាសភាអាស៊ី ប៉ាស៊ីហ្វីក ថា កម្ពុជាទើបតែប្រារព្ធខួបទី២០ឆ្នាំ នៃការដាក់ចេញនយោបាយឈ្នះ ឈ្នះ ដែលធ្វើឲ្យកម្ពុជាមានសុខសន្តិភាពរហូតដលសព្វថ្ងៃ ដែលមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយនេះ ដែលធ្វើឲ្យកម្ពុជារួបរួមតែមួយ ក្រោមរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រដ្ឋាភិបាលតែមួយ៕(អត្ថបទ៖ ហ៊ន សុភ័ក្រ)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation