ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុយ វណ្ណៈ គោរពជូនពរសម្តេចក្រឡាហោម ស ខេង ក្នុងឱកាសខួបកំណើតគម្រប់ ៦៨ ឈានចូល ៦៩ឆ្នាំ

image

ភ្នំពេញ៖ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (សសសក) បានផ្ញើសារគោរពជូនពរដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសខួបកំណើតគម្រប់៦៨ ឈានចូល៦៩ឆ្នាំ។

តាមរយៈសារជូនពរនេះ ឯកឧត្តម ហ៊ុយ វណ្ណៈ បានបញ្ជាក់យ៉ាងដូច្នេះថា « សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោកប្រោស ប្រទានពរជ័យ បវរសួស្តី សិរីមង្គល មហាប្រសើរ ជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ក្នុងឱកាសខួបកំណើត គម្រប់៦៨ឆ្នាំ បានចូល៦៩ឆ្នាំ សូមសម្តេចក្រឡាហោម មានសុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តដឹកនាំ បេសកកម្មដ៏ឧត្ដុង្គឧត្តម ដឹកនាំ និងអភិវឌ្ឍមាតុភូមិកម្ពុជាឲ្យរីកចម្រើនរុងរឿងជានិច្ចនិរន្តរ៍។ សូមគោរពជូនពរពីខ្ញុំបាទហ៊ុយ វណ្ណៈ និងភរិយា ព្រមទាំងបុត្រី»។

សូមជម្រាបថា ថ្ងៃខួបកំណើត គម្រប់៦៨ឆ្នាំ បានចូល៦៩ឆ្នាំ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺត្រូវនឹងថ្ងៃអង្គារ ១០កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩៕