អាជ្ញាធរខេត្តបានណែនាំនិងជម្រុញដល់គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ត្រូវរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជៀសវាងអាត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
| ព័ត៌មានជាតិ
SHARE

មណ្ឌលគិរី៖ លោក ញ៉ន សិទ្ធ អភិបាលខេត្តស្តីទី បានមានប្រសាសន៍ក្នុងកិច្ចប្រជុំឆ្លងរបាយការណ៍លទ្ធផលការអនុវត្តការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០១៨ របស់លេខាធិការដ្ឋានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងសមត្ថកិច្ចជំនាញ នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩។

លោកអភិបាលរងខេត្ត បានឱ្យដឹងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាកត្តាមួយ ដែលទាមទារឱ្យគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត និងសមត្ថកិច្ច ត្រូវចូលរួមណែនាំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអ្នកបើកបរយានយន្តគ្រប់បរភេទ ឱ្យស្វែងយល់ និងអនុវត្តឱ្យបានល្អ ក្នុងការធ្វើចរាចរណ៍ផ្លូវគោក ដើម្បីធ្វើយ៉ាងណាកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ និងចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។

ម្យ៉ាងទៀត លោក អភិបាលខេត្តស្តីទី បានជម្រុញដល់សមត្ថកិច្ច ត្រូវរឹតបន្តឹងការពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ ផ្សព្វផ្សាយអប់រំច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋ និងអ្នកបើកបរនៅតាមបណ្តាក្រុង/ស្រុក និងបង្កើនការដាក់បដារូបភាពសុវត្ថិភាពចរារចណ៍ និងខ្លឹមសារសីលធម៌១០ចំណុចនៅតាមដងផ្លូវ បន្តត្រួតពិនិត្យការងារអនុវត្តច្បាប់ឱ្យបានជាប្រចាំ ប្រកដដោយតម្លាភាព បន្តត្រួតពិនិត្យយានយន្តខុសលក្ខណៈបច្ចេកទេស ដោយចាត់វិធានការណ៍យ៉ាងម៉ឺងម៉ាត់ចំពោះយានយន្តកែច្នៃខុសបច្ចេកទេស។

សូមបញ្ជាក់ថា តាមទិន្នន័យរបស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នៅក្នុងឆ្នាំ២០១៨នេះ គ្រោះថ្នាក់ចរារចណ៍កើតឡើងចំនួន៤៧លើក ក្នុងនោះស្លាប់២០នាក់ ស្រី០៣នាក់ របួសធ្ងន់ចំនួន៤៣នាក់ ស្រី០៨នាក់ និងរបួសស្រាលចំនួន២៣នាក់ ស្រី០៤នាក់។ បើប្រៀបធៀបនឹងឆ្នាំ២០១៧ មានចំនួន៤៥លើក កើនឡើងចំនួន០២ករណី អ្នកបាត់បង់ជីវិតចំនួន១៦នាក់ កើនឡើងចំនួន០៤នាក់ របួសធ្ងន់៥៥នាក់ មានការថយចុះ១២នាក់ របួសស្រាល៣៦នាក់ មានការថយចុះ១៣នាក់៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation