លោកដូណាល់ត្រាំ នឹងណែនាំក្រសួងយុត្តិធម៌ ឲ្យពិនិត្យសើរើ មើលការឃោសនាបោះឆ្នោត កាលពីឆ្នាំ២០១៦
| ព័ត៌មានអន្តរជាតិ
SHARE

លោកត្រាំ ប្រធានាធិបតីអាមេរិក មានប្រសាសន៍កាលពីថ្ងៃអាទិត្យថា លោកនឹងណែនាំឲ្យក្រសួងយុត្តិធម៌ ពិនិ្យមើលថា តើយុទ្ឋនាការបោះឆ្នោត២០១៦របស់លោកត្រូវជ្រៀតជ្រែក ឬត្រូតពិនិត្យដោយFBI ឬក៏ស្ថាប័នមានសម្ថកិច្ច ក្រោមការគ្រប់គ្រង់ របស់អតីតប្រធានាធិបតីបារ៉ាក់អូបាមាដែរឬទេ។

ការប្រកាសបែបនេះ ធ្វើឡើងបន្ទាប់ពីព្រឹកព្រហាមមួយ ដែលលោកបានបង្ហោះសារលិខិតចំនួន៧ នៅតាមបណ្តាញទ្វីតើ ដោយប្រកាសអះអាងថា អាចមានពួកប្រមាញ់តាមរបៀបអាបធ្មប ដែលធ្វើការសើបអង្កេត ដោយពួកFBI ហើយបានធ្វើការឃុបឃិតលបលួចជាមួយពួករុស្សី ដើម្បីរារាំងការបោះឆ្នោត។

កាលពីពេលមុននេះ លោកត្រាំ ដោយគាត់មិនលើកឡើងចំពីឈ្មោះលោកស្មាក្តីពិសេស រូបែតម៉ូល័រ បានរិះគន់ ចំពោះការសើបអង្កេត ថាបានជាប់ទាក់ទងទៅនឹងការលើកទឹកចិត្តផ្នែកនយោបាយ។ លោកត្រាំ បានច្រានចោលការវាយប្រហារ របស់គាត់ ទៅលើលោកស្រីក្លិនតុន បេក្ខជនប្រធានាធិបតី មកពីបក្សប្រជាធិបតេយ្យ ដែលប្រកួតជាមួយ គាត់កាលពីឆ្នាំ២០១៦កន្លងមក ហើយបានអះអាងថា ពួកប្រជាធិបតេយ្យ មិនត្រូវបានដាក់ឲ្យពិនិត្យដូចគ្នា ទៅនឹងពួកសាធារណៈរដ្ឋពីសំណាក់FBIឡើយ។

លោកត្រាំ ក៏បានបញ្ជាក់អះអាងថា ការសើុបអង្កេតពិសេសនោះ នឹងត្រូវធ្វើឡើងដើម្បីឲ្យដឹងថា តើរដ្ឋាភិបាលបរទេសព្យាយាមជះឥទ្ឋិពល លើយុទ្ឋនាការបោះឆ្នោត ប្រធានាធិបតីយ៉ាងដូចម្តេចខ្លះ ហើយដែលការបោះឆ្នោតនោះ បាននាំមកនូវផលប៉ះពាល់ ដល់ការបោះឆ្នោត រើសសមាជិកសភា មកពីគណបក្សសាធារណៈរដ្ឋ កាលពីខែវិច្ឆិកាកន្លងមក៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation